ព័ត៌មានទាន់ហេតុការណ៍៖

នាវាដឹកអាវុធរបស់តួកគី រងការវាយប្រហារ នៅកំពង់ផែប្រទេសលីប៊ី

ចែករំលែក៖

តួកគី បានបញ្ជូនអាវុធជាច្រើន ទៅកាន់ប្រទេស លីប៊ី ជួយដល់ កម្លាំងទាហានប្រឆាំងរដ្ឋាភិបាល ។ ប៉ុន្តែនៅពេលនេះ នាវាដឹកអាវុធ របស់តួកគីរងការវាយកម្ទេច​ដោយរ៉ុក្កែត​ ពីកម្លាំងទាហានលីប៊ី​។

កាលពីថ្ងៃទី​១៨ ខែកុម្ភៈ កមកម្លាំងទាហាននៅភាគខាងកើតលីប៊ី ដឹកនាំដោយលោក​ Khalifa Haftar ប្រកាសថា បានវាយប្រហារ​កម្ទេចនាវាដឹកអាវុធរបស់តួកគី នៅក្នុងកំពង់ផែ ទ្រីប៉ូលី  ប្រទេសលីបី​ ។

ការវាយប្រហារ​ កាលពីយប់ថ្ងៃទី​១៨ ខែកុម្ភៈ បណ្តាលឲ្យតួកគីបាត់បង់ នាវាដឹកទំនិញធុនធំមួយគ្រឿងនៅដែនសមុទ្រមេឌីទែរ៉ាណែ​។ នាវារងការវាយប្រហារ​មានអាវុធជាច្រើនក្នុងនោះមានរថពាសដែក​ គ្រាប់រំសេវ…។ អាវុធខាងលើ​ត្រូវបាន​បញ្ជូនពីទីក្រុង​ Idlib ទៅកាន់លីបី​។

តាមរូបភាព​ដែលបានផ្សព្វផ្សាយ  អាចបញ្ជាក់បានថា នាវាដឹកជញ្ជូនតួកគី ឆាប់ឆេះយ៉ាងខ្លាំង ហើយលិចទាំងស្រុង ។ នោះជាលទ្ធផលនៃការវាយប្រហារដោយកាំភ្លើងធំ​របស់កម្លាំង​ទាហាន​លី​បី​ LNA ​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មានគ្រាប់រ៉ុក្កែតដល់ទៅ​៨គ្រាប់​វាយប្រហារទៅលើ​​នា​​៤គ្រឿង ប៉ុន្តែត្រូវចំគោលដៅ មួយគ្រឿង​ បណ្តាល់ឲ្យផ្ទុះឆេះគ្រាប់រំសេវនៅក្នុងនាវា​មិនអាចគ្រប់គ្រងបានឡើយ​។

មកទល់ពេលនេះតួកគីមិនទាន់មានប្រតិកម្មអ្វីជុំវិញ​ការវាយប្រហារបំផ្លាញនាវាដឹកទំនិញរបស់ខ្លួននៅឡើយទេ​​។ ប៉ុន្តែ​មូលហេតុដែលឈានដល់ការវាយប្រហារគឺដោយសារតែ​រដ្ឋាភិបាលទីក្រុង​Ankara ​មិនគោរព ទៅតាម​កិច្ចព្រមព្រៀងឈប់បាញ់​៕


ចែករំលែក៖