ប៉ុន្មានឆ្នាំចុងក្រោយនេះ សត្វកណ្តូបបានលុកលុយ វាយបំផ្លាញផលដំណាំជាច្រើន នៅលើពិភពលោក ធ្វើឲ្យទិន្នផលកសិកម្ម ធ្លាក់ចុះ បង្កឲ្យមានវិបត្តិកង្វះស្បៀងអាហារនៅក្នុងតំបន់ជាច្រើនលើពិភពលោក។
កន្លងមក នៅក្នុងតំបន់អឺរ៉ុប មានប្រទេសរុស្ស៊ីជាដើម រងការវាយប្រហារដោយសត្វកណ្តូបរាប់ពាន់លានក្បាលវាយលុបបំផ្លាញកសិកម្ម រុស្ស៊ី។ ហើយពេលថ្មីៗនេះ សត្វកណ្តូបក៏បានលាយលុកប្រទេសតំបន់អាហ្វ្រិក ប៉ះពាល់យ៉ាងខ្លាំងដល់ វិស័យកសិកម្ម ធ្វើឲ្យអាហ្វ្រិកប្រឈមនិងកង្វះស្បៀងអាហារ។
ពេលថ្មីៗនេះសត្វកណ្តូបបានវាយប្រហារ នៅតំបន់ជាច្រើន ក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ហើយពេលនេះបានរាលដាលចូលដល់ ប្រទេសចិនហើយ។ ដើម្បីទប់ស្កាត់ «ទ័ពកណ្តូប»វាយលុបព្រំដែន ចិនបានសម្រេចបញ្ជូន ទ័ពស្រួច«ទា»ជាង១សែនក្បាលទៅកម្ចាត់សត្រូវកណ្តូបរាប់ពាន់លានក្បាលនៅព្រំដែន។
សត្រូវដែលមានកងទ័ពរាប់ពាន់លានក្បាល គឺសត្វកណ្តូប កំពុងតែ វាយលុកនៅតំបន់ព្រំដែនចិន ជាប់ប្រទេសប៉ាគីស្ថាន និងឥណ្ឌា បំផ្លាញផលដំណាំប្រជាជន។ ដើម្បីទប់ស្កាត់សត្រូវដ៏កាចសហាវនោះ ចិនបានសម្រេចបញ្ជូនទ័ពស្រួច (ទា) ជាង១សែនក្បាល ទៅធ្វើសង្គ្រាមប្រឆាំង កណ្តូប។
សារព័ត៌មាន Express បានផ្សាយថា រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសអាសន្ន ទូទាំងប្រទេសពីសត្វកណ្តូបបំផ្លាញផលដំណាំ អាចឈានដល់កង្វះស្បៀងអាហារនៅក្នុងប្រទេសនេះ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានចាត់ទុក ថាជាការវាយប្រហារ អាក្រក់បំផុតពីសត្វកណ្តូបមិនធ្លាប់មានជាច្រើនទសសវត្សរ៍កន្លងមក។
បច្ចុប្បន្នសត្វកណ្តូប បានឆ្លងរាលដាលចូលដល់ព្រំដែនប្រទេសចិន បង្កក្តីបាមរម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋនៅក្នុងតំបន់ព្រំដែន ដោយស្រែចម្ការរបស់ពួកគត់រងការគំរាមកំហែងបំផ្លាញពីសត្វកណ្តូប។ ដើម្បីទប់ស្កាត់សត្វកណ្តូបបំផ្លាញ និងបណ្តេញសត្វកណ្តូបចេញយ៉ាងមានប្រសិទ្ធភាព ចិនបានសម្រេចបញ្ជូនសត្វទា ជាង១សែនក្បាលទៅព្រំដែន កម្ចាត់កណ្តូប។ ទាមួយក្បាលអាចស៊ីសត្វកណ្តូបយ៉ាង១៥-៣០កូនយ៉ាងតិចក្នុងមួយថ្ងៃ។ ដូច្នេះក្នុងរយៈពេលមួយសប្តាហ៍ ទាអាចកម្ចាត់កណ្តូបបានរាប់ពាន់លានក្បាល។
កាលពីឆ្នាំ២០១៨ចិនមានបទពិសោធក្នុងការក្នុងការទប់ស្កាត់ កណ្តូបបំផ្លាញផលដំណាំនៅខេត្តស៊ីនជាំង ។ សត្វទាមួយក្បាលអាចការពារបរិវេណ៤ ម៉ែត្រក្រឡាពីការវាយប្រហារដោយកណ្តូប។
កន្លងមកទ្វីបអាហ្វ្រិករងការវាយប្រហារពីសត្វកណ្តូប ធ្វើឲ្យផលដំណាំជាច្រើននៅក្នុងប្រទេសមួយចំនួន រងការបំផ្លាញ ក្នុងនោះមានមានប្រទេស អេធ្យូពី កេនយាជាដើម៕