ព័ត៌មានទាន់ហេតុការណ៍៖

យុវជនមួយក្រុមជិះរថយន្តស៊េរីទំនើបដុតផាវបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនមួយក្រុមជិះរថយន្តស៊េរីទំនើបបានមកដុតផាវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួជនសង្ស័យពីរនាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅកាលម៉ោង១១និង៤០នាទីយប់ ថ្ងៃសុក្រទី២១ ខែកុមភៈ ឆ្នាំ២០២០ នៅចំណុចស្តុបរោងកុនអង្គរចាស់ ផ្លូវលេខ២១៧កែងផ្លូវលេខ១០៩ ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់នាក់ បានបើករថយន្តម៉ាកម៉ាសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC.6066 ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកសឺដេសមួយគ្រឿងបើកតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ បានដុតផាវ ហើយបានបត់រថយន្តចូលផ្លូវលេខ១០៩ក្រោយរោងកុនអង្គរចាស់កន្លែងផ្ញើរម៉ូតូ រួចក៏ដុតផាវចំនួន២ទៅ៣គ្រាប់ទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។ភា្លមៗនោះមានយុវជនម្នាក់ចេញពីរថយន្តបង្ករត់ចូលទៅខាងក្នុងផ្ទះមួយសន្ទុះក្រោយមកក៏ចេញមកវិញបានលើកដៃឱ្យសមត្ថកិច្ចឆែកឆេរ ភ្លាមនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស២នាក់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូឫស្សីទី៤។

បន្ទាប់ពីពិនិត្យនិងសួរនាំហេតុផលមកយុវជនទាំង២នាក់បានឆ្លើយថា ជាការដុតផាវបំផ្ទុះនោះទេមិនមានការបាញ់បោះមិនមានកាំភ្លើងបាញ់នោះទេហើយសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌ៧មករាដើម្បីចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖