ព័ត៌មានទាន់ហេតុការណ៍៖

មាន​ធ្លាក់​ខ្យល់​ខ្លាំង​ បោកលិចទូកយន្តមួយគ្រឿង នៅ​លំហសមុទ្រ​ ចន្លោះ​កោះ​ថាស​ និង​ កោះកោះរ៉ុងសន្លឹម នៅបាត់ខ្លួន២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដំណឹង​បឋម៖ ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ ថ្ងៃទី​២២​ ខែកុម្ភៈ ឆ្នាំ២០២០ មាន​ធ្លាក់​ខ្យល់​ខ្លាំង​ បាន​បោក​លិច​ទូក​យន្ត​មួយ​គ្រឿង​ នៅ​លំហសមុទ្រ​ ចន្លោះ​កោះ​ថាស​ និង​ កោះ​រ៉ុង​សន្លឹម​ បណ្តាល​ឲ្យ​លិច ទូកមួយគ្រឿង​មានមនុស្ស​ នៅ​លើទូក ចំនួន​៧​នាក់​ ក្នុង​នោះ​មាន​ កម្មករ​ផ្សារ​ដែក​៥នាក់ តៃកុង​ទូក​ម្នាក់​ និង​កម្មករ​ទូក​ម្នាក់។

ភ្លាម​ៗ​នោះ​ ដោយ​មាន​កិច្ច​អន្តរាគមន៍​ ពី​កម្លាំង​សមត្ថកិច្ច​នៅ​លើ​ផ្ទៃ​សមុទ្រ​ និង​បណ្តា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ជា​ច្រើន​ រួម​មាន​អូរ​ប័រ​លឿន​ របស់​លោក​ឧកញ៉ា​ទៀ​វិចិត្រ​ផង​ដែរ បាន​ចេញ​ទៅ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ជាបន្ទាន់​ ដោយស្រង់​បាន​ជនរងគ្រោះ​ចំនួន​ ៥នាក់​ នៅ​បាត់​ខ្លួន​មនុស្សចំនួន២នាក់ទៀត​ ពេល​នេះ​កម្លាំង​អន្តរាគមន៍​កំពុង​ស្វែង​រកបន្តទៀត…. ៕ ឆ្លាម សមុទ្រ


ចែករំលែក៖