ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិផ្តល់ជំនួយដល់កូរ៉េខាងជើង ទប់ស្កាត់ កូវីដ-១៩

ចែករំលែក៖

បច្ចុប្បន្នមិនមែនជាពេលវេលា​សម្រាប់ដាក់ទណ្ឌកម្ម នោះឡើយគឺជាពេលវេលា រួមគ្នាដើម្បីធ្វើសង្គ្រាមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស ផ្លូវដង្ហើម ដែលបានរាលដា​លជាង ៤០ប្រទេសជុំវិញពិភពលោក​។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល គណៈកម្មការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង របស់អង្គការសហប្រជាជាតិ បានសម្រេច​ផ្តល់ជំនួយ​ដល់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។ ការសម្រេចខាងលើ​ ក្រោយពេល ក្រុមគ្រូពេទ្យ គ្មានព្រំដែន  MSF ​បានស្នើផ្តល់ជំនួយដល់វិស័យសុខាភិបាលកូរ៉េខាងជើង ទប់ស្កាត់ជំងឺផ្លូវដង្ហើម​។

គណៈកម្មការដាក់ទណ្ឌកម្មកូរ៉េខាងជើង បានអនុញ្ញាតឲ្យបញ្ជូនជំនួយសុខាភិបាលទៅកាន់កុរ៉េខាងជើងជាបន្ទាន់ដើម្បីទប់ស្កាត់ ការឆ្លងរាលដានៃវីរុសកូវីដ-១៩យ៉ាងមានប្រសិទ្ធភាពបំផុត​។សម្ភារសុខាភិបាលដែលបានបញ្ជូនទៅនោះមាន ម៉ាស សម្លៀកបំពាក់​ការពារឆ្លងវីរុស​ និងឧបករណ៍ទំនើបៗជាច្រើនផ្សេងទៀត ។

សម្ភារបរក្ខាពេទ្យទាំងនោះត្រូវបានហាមប្រាម នាំចូលទៅកាន់កូរ៉េខាងជើងនាពេលកន្លងមក តាច្បាប់ដាក់ទណ្ឌកម្ម  របស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធ កម្មវិធីបរមាណូរបស់ប្រទេសនេះ​។

កន្លងមក អង្គការសុខភាពពិភពលោក WHO ​និងមូលនិធិរូបិយវត្ថុអន្តរជាតិ  UNICEF ​បានផ្តល់ជំនួយដល់កូរ៉េខាងជើង សម្ភារសុខាភិបាលចាំបាច់​ ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដោយកូរ៉េខាងជើង មានព្រំដែនជាប់ចិន ហើយសេដ្ឋកិច្ចអាស្រ័យទៅលើចិន​។

មកទល់ពេលនេះកូរ៉េខាងជើង មិនទាន់បញ្ជាក់ថាមានករណីឆ្លងវីរុស​កូវីដ-១៩ នៅឡើយទេ​ ប៉ុន្តែប្រទេសនេះ បានកាត់ផ្តាច់ពលរដ្ឋរាប់រយនាក់មកពីចិនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានថាតើមានឆ្លងវីរុសកូវីដ-១៩ ដែរឬទេស៕


ចែករំលែក៖