ភ្នំពេញ៖ រថយន្តឡិចសុីសXR-350 មួយគ្រឿងបើកចេញពីចិញ្ចើមផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុ ករថយន្តហុីយ៉ាន់ដាយស្តារុិចខណៈ កំពុងបើកបរលើដងផ្លូវចំចំហៀងខា ងមុខបណ្ដាលឲ្យរងការខូចខាតទាំ ងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ ង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមីនាឆ្នាំ ២០២០នៅចំណុចមុខហាងស៊ុបមួយកន្លែង តាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុគេឃើ ញរថយន្តម៉ាកហ៊ីយ៉ាន់ដាយស្តារុិចមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លា កលេខភ្នំពេញ2BC-8830ធ្វើដំណើរតា មបណ្តោយផ្លូវ ២០០៤ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុ ចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាក ឡិចសុីសRX-350 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2BF- 7958បើកចេញពីចិញ្ចើមផ្លូវនៅខា ងស្ដាំដៃឆ្លងមកខាងឆ្វេងដៃបានជ្រុលទៅបុកចំរថយន្តហ៊ីយ៉ាន់ដាយស្តារុិចផ្នែកខាងមុខចំហៀងខាងស្ដាំ បណ្ដាឲ្យរងការខូចខាតយ៉ាងដំណំចំ ណែកខាងរថយន្តឡិចស៊ីសខូចខាតផ្នែ កខាងមុខខាងឆ្វេងយ៉ាងដំណំដូចគ្នា ។
ក្រោយកើតហេតុភាគីទាំងសងខាងបានធ្ វើការចរចានិងសម្របសម្រួលគ្នាដោ យភាគីខាងរថយន្ត ឡិចសុីសបាន ចេញសំណងចំនួន ១០០ ដុល្លារទៅឲ្យខាងភាគីរថយន្តហុីយ៉ា នន់ដាយស្តារិុចដើម្បីបញ្ចប់រឿ ងនៅនឹងកន្លែងកើតហេតុ៕សុខាសែនជ័ យ