ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យនារីៗ ស៊ិចស៊ីខ្លាំងពេក តាមកញ្ចក់ទូរទស្សន៍

ចែករំលែក៖

ភ្នំពេញ៖ នារីៗជាតារាដែលបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ ឬក៏ដូចជាតាម Online កុំឲ្យស៊ិចស៊ីជ្រុលហួសហេតុខ្លាំងពេក។ សម្តេចតេជោ បានមានប្រសាសន៍ដូចនេះ ខណៈបានឃើញតារាសម្ដែង និងចម្រៀង កញ្ញា រតនៈ ពិសី បានស្លៀកពាក់ស៊ិចស៊ីខ្លាំង ខ្លីក្រោមខើចលើ នៅក្នុងកម្មវិធីកម្សាន្ដរបស់ទូរទស្សន៍ ក្នុងស្រុក «អាថ៌កំបាំងក្រៅឆាករបស់តារា»ដែលចាក់ផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ (កម្មវិធីនេះចាក់ផ្សាយរៀងរាល់រាត្រីថ្ងៃសៅរ៍)។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ និងប្រតិកម្មបែបនេះ
ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ។
សម្ដេចតេជោ ហ៊ុន សែន បានចាក់ទុកការស្លៀកពាក់បែបនេះ ជារឿងមិនសូវសមរម្យ និងប៉ះពាល់ដល់តម្លៃស្ដ្រី ព្រមទាំងតម្លៃវប្បធម៌របស់ខ្មែរផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាបានថ្លែងទទូចយ៉ាងដូច្នេះថា «អប់រំគ្រប់ទូរទស្សន៍ហ្នឹង កុំឲ្យវាស៊ិចស៊ី លើក្រោមខ្លាំងជ្រុល។ ហើយនិយាយឡើងថា វប្បធម៌ខ្មែររលំរលាយ ចុះបើវប្បធម៌ខ្មែររលំរលាយ បើឯងទៅធ្វើអ៊ីចឹង វាមិនរលាយ»។ ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មផងដែរ ចំពោះក្រុម មន្ដ្រីសិទ្ធិមនុស្ស ដែលបានបើកការរិះគន់ ចំពោះការហាមប្រាម មិនឲ្យស្លៀកពាក់ស៊ិចស៊ី។
សម្ដេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នករិះគន់ទាំងនោះថា ពួកគេហ៊ានឲ្យក្រុមគ្រួសារសាច់ញាតិ ស្លៀកពាក់ស៊ិចស៊ីខ្លាំងបែបនេះដែរទេ? សម្ដេចបានបន្ថែមថា បើពួកគេហ៊ានសម្ដេចជួយផ្សព្វផ្សាយឲ្យថែមទៀតផង៕ សហការី


ចែករំលែក៖