ព័ត៌មានទាន់ហេតុការណ៍៖

Liverpool ​អស់ឱកាសប្រជែងយកពានមួយទៀតហើយ

ចែករំលែក៖

​ក្រោយពីប្រកួតចាញ់ក្រុមតោខៀវ Chelsea ​២–០ ក្រុមកំពុងឡើងជើងហង្សក្រហម Liverpool ​បានបាត់បង់ពានរង្វាន់ FA Cup ​កាល​ពី​យប់មិញ ​ ។

ក្រុមខ្លាំងនៅអង់គ្លេស Liverpool ​ដែល​គេ​កំពុង​សរសើរ​គ្រប់​គ្នា​ថា​លេង​ល្អ​តាំង​ពី​ដើម​រដូវ​កាល​មក​នោះ ​កំពុង​ជួប​បញ្ហា​មួយ​ចំនួន ​ដោយ​ពួកគេ​លេង​៤​ប្រកួត​ចុង​ក្រោយ ​ចាញ់​៣​ប្រកួត​ទៅ​ហើយ។ ​កំណត់ត្រា​នៅPremier League ​បាល់​មាស​ក៏​បាន​បាត់​បង់​ទៅ ក្រោ​យ​ពី​ចាញ់​ក្រុមWatford ​ហើយ​៤​បន្ទាប់​មក ​នៅ​យប់មិញ ​ពួកគេ​ក៏​បន្ដ​ចាញ់ Chelsea ​ទៀត ក្នុង​ពាន FA Cup ​។ ​២​គ្រាប់​បាញ់​ទម្លាក់​ក្រុម​ហង្ស​ក្រហម​នៅ​យប់មិញ​នេះ ​ធ្វើ​បាន​ដោយ ​Willian ​នាទី​១៣ ​និង Barkley ​នាទី​៦៤។

​អ្នកចាត់ការក្រុមហង្សក្រហម លោក Klopp ​បាន​និយាយ​ថា ​មិន​បារម្ភ​ចំពោះ​ទម្រង់​លេង​និង​ការ​បរាជ័យ​នេះ​នោះ​ទេ។ លោក​មើល​ឃើញ​ថា​កូន​ក្រុម​ប្រកួត​នេះ ​លេង​ល្អ​ជា​ប្រកួត​ដែល​ចាញ់​ក្រុម Watford ​ហើយ​លោក​នៅ​តែ​រក្សា​ពាក្យ​ដដែល​ថា គ្មាន​ក្រុម​ណា​អាច​ឈ្នះ​ការ​ប្រកួត​បាន​រហូត​ឡើយ។ Liverpool ត្រូវស្វាគមន៍ក្រុមភ្ញៀវ AFC Bournemouth ក្នុងជំនួបក្របខ័ណ្ឌលីកកំពូលអង់គ្លេសនៅថ្ងៃទី៧ ខែមីនាខាងមុខ ៕ ដោយ៖ ភារៈ


ចែករំលែក៖