ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតនៅអ៊ីតាលីមួយចំនួនត្រូវបានលុបចោលដោយសារវីរុសកូរ៉ូណា

ចែករំលែក៖

ការប្រកួតក្នុងក្របខ័ណ្ឌលីកកំពូលអ៊ីតាលី និងអ៊ីតាលីខាប់មួយចំនួនបានលុបចោលដោយ សារតែការរាតត្បាតនៃជំងឺកូរ៉ូណា។ ទាំងរដ្ឋ និងអ្នកស្រឡាញ់គាំទ្រកីឡាសុទ្ធតែបារម្ភពីការរីករាល ដាលនៃជំងឺនេះ ។

ជាក់ស្តែងការ​ប្រកួត​ពានរង្វានអ៊ីតាលី Cup ជើង​ទី​ពីរវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម Juventus នឹង AC Milan ក្នុង​ទីក្រុង Turin នៅ​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​ផ្អាក​ដោយ​សារ​ក្ដី​បារម្ភ​ពី​វីរុស​កូរ៉ូណា។ ព្រឹត្តិការណ៍​​កីឡា​ជា​ច្រើន​ត្រូវ​បាន​ផ្អាក​នៅ​​៣​តំបន់​ផ្សេង​គ្នា​ដូច​ជា Lombardy, Veneto និងEmilia Romagna បូក​ជាមួយ​២​ខេត្ត​ផ្សេង​ទៀត។

តាមប្រភព័ត៌មានពីប្រទេសអ៊ីតាលីបានផ្សាយថា មាន​មនុស្ស​២៧​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូរ៉ូណាក្នុងរយៈពេល​២៤​ម៉ោង នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់​៧៩​នាក់។

ក្លិប Juventus ក៏បានចេញសេចក្តីជូនដំណឹងដែរថា ជំនួប​រវាង​ក្លិប​របស់​ពួក​គេ​នឹង AC Milan ត្រូវ​ផ្អាក សម្រាប់​ថ្ងៃ​ប្រកួត​នឹង​ប្រកាស​ពេល​ក្រោយ។ តាម​កាលបរិច្ឆេទ​ក្រុម​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​នៅ​កីឡដ្ឋាន Allianz Arena បន្ទាប់​ពី​ជើង​ទី​មួយលទ្ធផល​ស្មើ​គ្នា ១–១៕ ដោយ៖ ភារៈ


ចែករំលែក៖