ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើល! កញ្ញាឯក ប៉ូ គីមថេងសុធីតា ប៉ះតារាមីយ៉ាន់ម៉ា PaingTakhon ក្នុងរឿង នាឡិការដាស់វិញ្ញាណវគ្គ២

ចែករំលែក៖

ភ្នំពេញ៖ ផលិតកម្ម LD Picture គ្រោងបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីក្នុងវិស័យភាពយន្តកម្ពុជា បន្ទាប់ពីផលិតកម្មនេះទទួលបានជោគជ័យខ្លាំងលើការផលិតភាពយន្ត រឿង”នាឡិការដាស់វិញ្ញាណ”កាលពីថ្មីៗនេះ។ ត្រៀមភ្ញាក់ផ្អើលជាថ្មីក្រោយពីផលិតកម្មនេះបង្ហើបគម្រោងក្នុងការផលិតភាពយន្តខ្នាតធំថ្មីបន្តគឺភាពយន្តរឿង” នាឡិការដាស់វិញ្ញាណវគ្គ២” ដែលសូម្បីតែតួឯកត្រូវបានជ្រើសរើសរួចហើយគឺកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកកម្ពុជា ឆ្នាំ២០១៩គឺកញ្ញា ប៉ូ គីមថេងសុធីតា និងតារាប្រុសសង្ហារបស់មីយ៉ាន់ម៉ា គឺលោក Paing Takhon  

មុនពេលប្រកាសដំណឹងនៃការបង្ហាញមុខតួឯកក្នុងភាពយន្តនេះ ផលិតកម្មបានធ្វើតេស្តសមត្ថភាពតារាសម្តែង ចាយពេលមិនតិចជាង៣ខែនោះទេ ខណៈសាច់រឿងក៏ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសដើម្បីប្រាកដថាការសហការផលិតភាពយន្តរួមគ្នារវាងផលិតករកម្ពុជា និង មីយ៉ាន់ម៉ាលើកដំបូងនេះនឹងទទួលបានភាពយន្តដែលមានគុណភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ការចាយទុនដ៏សម្បើម រួមទាំងកិច្ចសហការផលិតនេះត្រូវបានគេរំពឹងថានឹងក្លាយជារបត់ថ្មីមួយសម្រាប់វិស័យភាពយន្តខ្មែរ ស្របពេលដែលផលិតកម្មនាំមុននៅកម្ពុជាមួយនេះបាននឹងកំពុងសាងសង់Studio  ថតផ្ទាល់ធំមួយដើម្បីឲ្យទាន់ការផលិតភាពយន្តនេះឡើយ។ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលផងដែរនោះគឺវត្តមាន កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ២០១៩ កញ្ញា ប៉ូ គីមថេងសុធីតា ដែលគេស្គាល់ថាជាតារាបង្ហាញម៉ូត មានរូបសម្រស់ស្រស់សោភា និងមានទេពកោសល្យតារាស្រីរូបនេះធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីMiss City tourism world 2017 នៅប្រទេសចិន ឆ្នាំ ដោយជាប់ចំណាត់ថ្នាក់លេខ៤ កម្មវិធីAsia model festival 2018 នៅប្រទេសកូរ៉េ  , ព្រឹត្តិការណ៍ Miss universe Cambodia 2019 ចំនាត់ថ្នាក់ លេខ និង

Miss Asia pacific International Cambodia  2019 នៅប្រទេសភីលីពីន។ ក្រៅពីនេះនាងធ្លាប់ឈានដល់វគ្គ១០នាក់ចុងក្រោយនៃព្រឹត្តិការណ៍ Miss tourism Metropolitan Cambodia 2019 និងធ្លាប់ទទួលបានពានជាកញ្ញាឯករួសរាយជាងគេក្នុងព្រឹត្តិការណ៍ Got Miss congeniality Award ។ ងាកមកតួឯកប្រុសវ័យ២៤ឆ្នាំ លោក PaingTakhon  គឺជាជាតារាម៉ូដែល តារាសម្តែងនិងជាអ្នកចម្រៀង ជនជាតិមីយ៉ាន់ម៉ា។ កាលពីឆ្នាំ ២០១៨ តារារូបនេះត្រូវបានជ្រើសរើសដោយ គេហទំព័រ BuzzFeed ថាជាបុរសសង្ហា ម្នាក់ក្នុងចំណោមបុរសទាំង២៣នាក់នៅតំបន់អាស៊ីអាគ្នេយ៍ លោក ក៏បានជាប់ចំណាត់ថ្នាក់លេខ ក្នុងកម្មវិធី កំពូលអ្នកសំដែង ១០ នាក់ របស់កម្មវិធី Myanmar Time កាលពីពេលកន្លងទៅដែរ។

ទស្សនិកជនរំពឹងថាការរួមគ្នារបស់ផលិតករនៃប្រទេសទាំងពីរ រួមទាំងតារាសម្តែងនេះនឹងធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ខ្លាំង៕ ដោយ វឌ្ឍនា


ចែករំលែក៖