ខេត្តព្រៃវែង៖ អាជ្ញាធរមូលដ្ឋាន សហការជាមួយប្រជាពលរដ្ឋនិងព្រះសង្ឃ នាំគ្នាពន្លត់ភ្លើងឆេះព្រៃយ៉ាងសស្រាក់សស្រាំ ខណៈភ្លើងឆេះរាលដាលជិតដល់ផ្ទះប្រជាពលរដ្ឋ ។
ការពន្ឡត់ភ្លើងឆេះព្រៃរាលដាលជិតដល់ផ្ទះប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃ ពុធ ១១កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចដីឈ្មោះ ស៊ឹម រតនៈ ក្នុងភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។
មន្រ្តី្តសាលាឃុំកោះចេកមួយរូបបានឲ្យដឹងថា ក្នុងការជួយពន្លត់ភ្លោះងឆេះព្រៃនេះដែរ កម្លាំងចម្រុះពុំបានប្រើប្រាស់រធយន្តពន្លត់អគ្គិភ័យនោះទេ គឺបានត្រឹមប្រើមែកឈើយកទៅវាយពន្លត់ និងដោយយើងមានគម្លាំងច្រើនទើបពន្លត់បានជោគជ័យនិង រលត់ជាស្ថាពរ ១០០% ដែលមិនធ្វើឲ្យឆេះប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះឡើយ។
មន្រ្តី្តសាលាឃុំកោះចេក ក៏បានបញ្ជាក់ឲ្យដឹងពីមូលហេតុដែលមានឆេះព្រៃរាលដាលជិតដល់ផ្ទះប្រជាពលរដ្ឋនេះគឺដោយសាមានប្រជាពលរដ្ឋក្នុងភូមិមួយនេះបាន ដុតព្រៃនៅក្បែរនោះ ហើយភ្លើងក៏ឆេះរាលដាលមកក្បែរផ្ទះប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ជា ហេង អធិការនគរបាល ស្រុកពាមជរ ក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ចម្ការទាំងអស់ ពេលរុករានព្រៃចម្ការ ឬពេលដុតភ្លើ់ងត្រូវមានការប្រុងប្រយ័ត្នឲ្យមែនទែន។ពេលដុតរួចត្រូវរង់ចាំមើល ក្រែងមានភ្លើងឆេះរាលដាលដល់ចម្ការឬផ្ទះអ្នកដទៃ និងត្រូវពន្លត់ឲ្យបានត្រឹមត្រូវសិន មុនចេញដំណើរត្រឡប់មកផ្ទះវិញ ៕ សហការី