ខេត្តប៉ៃលិន ៖ សម្រាមជាច្រើនការ៉ុង ដែលត្រូវបានគេដឹកតាមម៉ូតូ និង រ៉ឺម៉កម៉ូតូ យកទៅបោះចោលយ៉ាងអនាធិបតេយ្យក្បែរចិញ្ចើមផ្លូវលំ បានបង្កក្លិនស្អុយអាសោច ប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមអ្នកបើកបរម៉ូតូចេញចូលទៅមកក្នុងក្រុងប៉ៃលិន ។ ជាក់ស្តែងគេឃើញមានកាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅខាងជើងផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ សរ សារឿន អាយុ៥០ឆ្នាំ រស់នៅក្បែរកន្លែងគេបោះចោលសម្រាមខាងលើ បានរៀបរាប់ឱ្យដឹងថា នៅពេលមានខ្យល់បក់បោកមកពីទិសខាងលិចម្តងៗ ពួកគាត់ដែលមានផ្ទះនៅក្បែរនេះ ពិតជាមានការលំបាកទ្រាំខ្លាំងណាស់ ដោយស្អុយដូចគំរង់ខ្មោចសត្វងាប់ ស្ទើរក្អួតម្តងៗ ។ គាត់បន្តទៀតថា កំទេចសម្រាម ដែលគេដឹកយកទៅបោះចោលនៅក្បែរចិញ្ចើមផ្លូវលំ និងក្បែរផ្ទះរបស់គាត់ប្រហែល២០០ម៉ែត្រ រួមមាន ដូចជា កំទេចបន្លែ កាកសំណ ល់ផ្ទះបាយ សំបកពងមាន់ ពងទា ឆ្អឹងគោ ឆ្អឹងជ្រូក ក្បាលត្រី ស្រកាត្រី រួមជាមួយនឹងកាកសំណល់បន្លែគ្រប់ប្រភេទផងដែរ ។ គាត់បន្តទៀតថា ជនមិនស្គាល់អត្តសញ្ញាណ ដែលដឹកកាកសំណល់ទាំងភាគច្រើនគឺដឹកនៅពេលថ្ងៃត្រង់ ស្ងាត់មនុស្សធ្វើដំណើរតាមផ្លូវខាងលើ ហើយជួនកាលទៀត គេដឹកនៅពេលយប់ស្ងាត់មនុស្សផងដែរ ។ ការបោះចោល
សម្រាមអនាធិបតេយ្យបែបដែលបានយកទៅបោះចោលនេះវាដុះស្លែអស់រយ:ពេលជាយូរមកហើយ ពេលហូបបាយមួយៗៗ
ពួកគាត់លំ
បាកដកដង្ទ្រាំហើមខ្លាំងពេកក៏នាំគ្នាយកភ្លើងទៅដុតចោលដើម្បីជួយកាត់បន្ថយការស្អុយព្រោះសម្រាមទាំងអស់នោះពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវដង្ហើមធ្វើឱ្យក្អករលាកផ្លូវដង្ហើមរួមទាំងអ្នកបើកបរម៉ូតូក៏ស្អុយក្លិនផងដែរ។ពួកគាត់មិនធ្លាប់ប្តឹងទៅខាងអាជ្ញាធរឱ្យចុះទៅពិនិត្យពី បី ដងមកហើយ
ក៏ប៉ុន្តែហាក់ដូចជាគ្មានប្រសិទ្ធិភាពនិងគ្មានវិធានការចំពោះជនអាណាមឹកខិលខូចទាំងនោះឡើយ ។
ចំណែកអ្នកភូមិប៉ាហ៊ីជើង បានរិះគន់ថាគួរតែយកទៅចាក់ចោលនៅកន្លែងណាដែលគ្មានមនុស្សរស់នៅឬទីលានចាក់សម្រាមព្រោះរាល់ថ្ងៃនៅក្នុងខេត្តប៉ៃលិនមានរថយន្តដឹកសម្រាមជាច្រើនគ្រឿងគួរតែជួលឱ្យគេយកទៅបោះចោលនៅទីលានចាក់សម្រាមទើបមិនបង្កផលប៉ះពាល់សុខភាពផ្លូវដង្ហើម ។ ជាពិសេសការបោះចោលគ្មានសណ្តាប់ធ្នាប់បែបនេះ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងខូចសោភ័ណភាពក្រុងផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា÷ ខាងលោកអត់ទាន់ដឹងរឿងនេះទេចាំប្រាប់មន្រ្តីឱ្យចុះទៅពិនិត្យមើលដើម្បីដោះស្រាយ ៕ស សារ៉េត