ភ្នំពេញ៖ បុរសម្នាក់ខណះប្រពន្ធកូនមិននៅក៏ចាក់សោរផ្ទះចាកចេញទៅរត់ម៉ូតូឌុបបាត់ស្រាប់តែឆ្លងចន្តអគ្គិសនីឆេះគ្រែនិងពួកបង្កជាផ្សែងនិងភ្លេីងទេីបមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងនាំគ្នាទម្លុះទ្វាចូលទៅអន្តរាគមន៍ពន្លត់ភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៥ខែមីនាឆ្នាំ២០២០ នៅផ្ទះលេខ១២៤ ផ្លូវបេតុង ក្នុងភូមិត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះម៉ុក មុន្នីរ័ត្ន ភេទប្រុសអាយុ ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុម្ចាស់ផ្ទះបានចេញរកស៊ីអស់ចំណែកកូនៗក៏ទៅសាលារៀនអស់ទៀត លុះមកដល់វេលាកេីតហេតុស្រាប់តែប្រជាពលរដ្ឋឃេីញមានផ្សែងហុយចេញពីខាងក្នុងផ្ទះ ឃេីញដូចនេះក៏នាំគ្នាគាស់ទម្លុះទ្វាចូលទៅឃេីញអណ្តាតភ្លេីងកំពុងឆេះពួកនិងគ្រែទេីបនាំគ្នាដងទឹកមកជះពន្លត់ភ្លាមជៀសវាងរាល់ដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតខាង។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះឆាបឆេះអស់ពួកមួយនិងគ្រៃឈេីមួយនិងមិនមានមនុស្សរងរបួសនោះទេ៕ សុខាសែនជ័យ