ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣៖ កីឡាជាតិនឹង​ចាប់​ផ្ដើមក្នុង​ខែឧសភាខាងមុខ

ចែករំលែក៖

យោងតាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសជាផ្លូវការជម្រាបជូនសហព័ន្ធកីឡាជាតិទាំងអស់ថា ការប្រកួតកីឡាជាតិ​ (National Games) លើកទី៣ ឆ្នាំ២០២០ នឹងរៀបចំធ្វើចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ធំដោយមានការចូលរួមពី២៥រាជធានីខេត្ត និង៣ក្រសួង គឺក្រសួងមហាផ្ទៃក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានប្រភេទកីឡាចំនួន៣០ និងមាន២៨៧វិញ្ញាសា។

គោលដៅដ៏ធំចម្បងនៃព្រឹត្តិការណ៍កីឡាជាតិនេះ គឺដើម្បីសម្រួចគោលដៅបង្កើនគុណភាពនៃការរៀបចំនានា ដូចជាពិធីបើក ពិធីបិទ រួមទាំង បច្ចេកទេសនៃប្រភេទកីឡានានាឱ្យបានកាន់តែខ្លាំងក្លាយ ដើម្បីឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រនៃការទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ាន ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា

គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តងដោយកាលពីព្រឹត្តិការណ៍កីឡាជាតិលើកទី១ បានធ្វើឡើងកាលពីឆ្នាំ២០១៦, លើកទី២ បានធ្វើឡើងកាលពីឆ្នាំ២០១៨ និងលើកទី៣ នឹងធ្វើឡើងនាដើមខែឧសភា ឆ្នាំ២០២០ខាងមុខ ដើម្បីពង្រឹងសមត្ថភាពកីឡាករកីឡាការិនីឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ ដោយ៖ ភារៈ


ចែករំលែក៖