ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់និងថ្នាំញៀន៣កញ្ចប់ធំតូចត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀននា រសៀលថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០ ។
បើតាមសមត្ថកិច្ចជំនាញនៃការិយាល័យបទល្មេីសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងថាជនសង្ស័យមានឈ្មោះ ទូច សុភា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
វត្ថុតាងដែលដកហូតបានរួម១.មានម្សៅក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ (ធំចំនួន ០២កញ្ចប់ និងតូច០១កញ្ចប់)។
២.ម្សៅក្រាមពណ៌ឈាមជ្រូកចំនួន ០២កញ្ចប់
៣.ម៉ូតូចំនួន ០១គ្រឿង
៤.ទូរស័ព្ទដៃចំនួន ២គ្រឿង។
ប្រភពបន្តថា
នៅវេលាម៉ោង ១៧:១០នាទី ថ្ងៃទី០៤
ខែមីនា ឆ្នាំ២០២០ មេបញ្ជាការកងរាជអាវុធហត្តខេត្តស្វាយរៀងបានចាត់តាំកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះសំណាក់តារា ស្ថិតនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ឃាត់ខ្លួនបានម្នាក់
រហូតដល់ម៉ោង ៥:៣០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ដោយបានការអនុញ្ញាត្តពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមនឹងសម្របម្រួលដឹកនាំដោយលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្ត ធ្វើការឆែកឆេរបន្ទប់ជួលស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ចាប់យកវត្ថុតាងរួមមាន:
ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង
ប្រាក់រៀលចំនួន ៥៧០,០០០រៀល និងប្រាក់ដុល្លាចំនួន ៧០ដុល្លា
អត្តសញ្ញាណប័ណ្ណ ០១សន្លឹកផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់។ យឹមសុថាន




