ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីរុស្ស៊ី​ដល់ពេលអ៊ីរ៉ង់ចោទប្រកាន់អាមេរិក ជាអ្នកបង្កើតនិងសាយភាយ កូវីដ-១៩

ចែករំលែក៖

កន្លងមករុស្ស៊ីបានចោទប្រកាន់អាមេរិក ថាជាអ្នក​បង្កើតនិងសាយភាយ​វីរុសផ្លូវដង្ហើម​កូវីដ-១៩​  នៅក្នុងប្រទេសចិន ដើម្បីបំផ្លាញសេដ្ឋកិច្ចចិនដែលកំពុងតែលូតលាស់យ៉ាងខ្លាំងអាចដណ្តើមមហាអំណាចសេដ្ឋកិច្ចយោធាពីអាមេរិក​។ គោលដៅរបស់អាមេរិកគឺបំផ្លាញចិន និងពិភពលោកទាំងមូល​កំឲ្យដើរតាមទាន់អាមេរិក។

នៅពេលនេះអ៊ីរ៉ង់ ក៏បានចោទប្រកាន់អាមេរិក ថាជាអ្នកសាយភាយ​កូវីដ-១៩​ដើម្បីបំផ្លាញចិននិងអ៊ីរ៉ង់ ។ អគ្គមេបញ្ជាការកងទ័ពបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ ​(IRGC) លោក Hossein Salami បានលើកឡើងថា  អាមេរិក គឺជាអ្នកនៅពីក្រោយការរាតត្បាត នៃវីរុសរលាកផ្លូវដង្ហើមថ្មី​ (Covid-19) ក្នុងប្រទេសចិន​និងអ៊ីរ៉ង់។

​មេទ័ពអ៊ីរ៉ង់ បានព្រមានថា មេរោគទាំងនោះនឹងវិលត្រឡប់ទៅវាយប្រហារអាមេរិកវិញជាមិនខាន។ បច្ចុប្បន្នអាមេរិកក៏មានករណីស្លាប់ដោយសារជំងឺនេះកើនឡើង ចំនួនន១២នាក់ និង មានអ្នកឆ្លងចំនួន២២១នាក់ផងដែរ។

លោក Hossein Salami ​បានបញ្ជាក់ថា «ប្រភេទវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មីនេះអាចជាស្នាដៃរបស់អាមរិក​ ក្នុងការវាយប្រហារ​ជីវសាស្ត្រ​សំដៅលើប្រទេសចិន និងអ៊ីរ៉ង់ ក៏ដូចជាពិភពលោកទាំងមូល​»។ រីឯក្រុមអ្នកឯកទេសវិភាគក៏ធ្លាប់បានលើកឡើងថា គោលដៅ នៃការវាយប្រហារដោយវីរុស​ គឺជាការបំផ្លាញសេដ្ឋកិច្ចពិភពលោក​ កាត់បន្ថយគម្លាត​ រវាងអាមេរិក​ និងចិន បើមិនដូច្នោះទេ​ ចិននឹងដណ្តើមមហាអំណាចសេដ្ឋកិច្ចពីអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខ គឺនៅឆ្នាំ​២០៣០ ជាក់ជាមិនខាន

មេទ័ពអ៊ីរ៉ង់​ក៏បានសន្យាថា យើងនឹងតស៊ូប្រឆាំងវីរុសដ៏គ្រោះថ្នាក់នេះ ហើយព្រមានថា ជំងឺឆ្លងនេះនឹងវិលត្រឡប់ទៅវាយប្រហារអាមេរិកវិញ​ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ពិតជានៅពីក្រោយ នៃការឆ្លងរាលដាលCovid-19 នេះមែន

អ៊ីរ៉ង់ជា​ប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវីរុស Covid-19 ក្រៅពីប្រទេសចិន។ បើគិតមកដល់ថ្ងៃទី​៥ ខែមីនា អ៊ីរ៉ង់ មានករណីឆ្លងវីរុសផ្លូវដង្ហើម រហូតដល់ទៅ​៣៥១៣នាក់​ និង​មានអ្នកស្លាប់ចំនួន១០៧នាក់ស្លាប់។ សាលារៀនទាំងអស់នៅប្រទេសអ៊ីរ៉ង់ត្រូវបានបិទទ្វារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ

នៅពេលនេះមានមន្ត្រីជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ម្នាក់ទៀតហើយបាន​ស្លាប់ដោយសារតែវីរុសផ្លូវដង្ហើមនេះ​​ គឺលោក​ Hossein Sheikholeslam អតីតអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅស៊ីរី​ និងជាទីប្រឹក្សារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់​។ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាង​៣០រូបបានឆ្លងវីរុសផ្លូវដង្ហើមថ្មី  ក្នុងនោះមានតំណាងរាស្ត្រ​ ចំនួន២៣នាក់​។ អ៊ីរ៉ង់ជាប្រទេសមានពលរដ្ឋ​៨៣លាននាក់បានក្លាយជាសម្បុកវីរុស Covid-19 ក្នុងតំបន់មជ្ឈិមបូព៌ា៕ ម៉ែវ សាធី


ចែករំលែក៖