ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ចងស្រ្តីរងគ្រោះម្នាក់ភ្ជង់ប្លន់យកលុយ១២០០ដុល្លារ និង៨០ម៉ឺនរៀលដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកណ្ដាល  មានការភ្ញាក់ផ្អើលមួយក់តឡើងកាលពីរសៀល ថ្ងៃ ព្រហស្បិ៍ ១២កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថៃ្ងទី ៥ ខែមីនា ឆ្នាំ២០២០ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់ពីមានចោរប្លន់២នាក់ បានប្រើកាំបិភ្ជង់ក និងចងជនរងគ្រោះដាក់ចូលបន្ទប់ទឹក ហើយប្លន់យកលុយអស់ ១២០០ដុល្លារ និងលុយខ្មែរប្រមាណ ៨០ម៉ឺនរៀល រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។

មន្រ្តីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ហេង អាយុ៦០ឆ្នាំ ស្នាក់នៅត្រយឹង ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។ រីឯម្ចាស់លុយ និងជាម្ចាស់ផ្ទះឈ្មោះ ទាវ ភេកឡេង អាយុ២៨ឆ្នាំមុខរបរ គណនេយ្យរោងចក្រ ស្នាក់នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះនិងម្ចាស់ផ្ទះបានហូបបាយជុំគ្នាដល់ម៉ោង ១រសៀល ទើបម្ចាស់ផ្ទះចេញទៅធ្វើការរោងចក្រវិញ។ បានប្រមាណមួយម៉ោងក្រោយមកស្រាប់តែមានចោរប្លន់មិនស្គាល់អត្តសញ្ញាណ ២នាក់ បានលបចូលក្នុងផ្ទះខាងលើធ្វើកម្មភាពចាប់ចងដៃស្ត្រីរងគ្រោះជាមេ ញ៉ុកកូនកន្សែងចូលមាត់មិនឲ្យស្រែករួច ហើយបានអូសចូលបន្ទប់ទឹកយកកាំបិតចុងស្រួចមកភ្ជង់កហើយក៏ឆែកឆេរយកលុយក្នុងខ្លួន និងក្នុងផ្ទះអស់តែម្ដង។

ក្រោយកើតហេតុ គេឮសំឡេងក្មេងយំក្នុងផ្ទះនេះខ្លាំងពេក ទើបអ្នកជិតខាងម្នាក់ឈ្មោះ ជាក់ សុភ័ណ្ឌ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ មានការសង្ស័យ ក៏រត់មកមើលក្មេងហើយក៍ឃើញស្ថានភាព ដូចរៀបរាប់ខាងលើរួចប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាម

ក្រោយកើតហេតុក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យធ្វើការសង្រ្គោះដោយសារមានសុខភាពខ្សោយ ចំណែកសមត្ថកិច្ចទៅដល់ធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុប្រមូលភស្តតាងដែលជនសង្ស័យបន្សល់ទុកមានកូនកន្សែងពោះគោមួយ និងកាំបិតមុខស្រួចចំនួន២ ដើម្បីយកទៅស្រាវជ្រាវវែកមុខជនសង្ស័យ ៕ សហការី


ចែករំលែក៖