ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចម៉ូតូ និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាម២នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនករណីលួចម៉ូតូ និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត ។ ករណីឃាត់ខ្លួនជនជាតិវៀតណាមទាំង២នាក់ខាងលើនេះ កាលពីវេលាម៉ោង០៣ និង៣០នាទីថ្ងៃទី០៨ខែមីនាឆ្នាំ២០២០នៅចំណុចតាមផ្លូវបេតុងកែងផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង០២នាក់ខាងលើមាន១-ឈ្មោះ ជិន ថាន់ទង់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅ ចល័តក្នុងរាជធានីភ្នំពេញ(គ្មានសារធាតុញៀន) , ២-ឈ្មោះ ចាំង ថាន់ឡេ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅ ចល័តក្នុងរាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ។ ដកហូត អាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ស លេខ19TH0852 , គ្រាម០៣គ្រាប់ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មោ ពាក់ស្លាកលេខភ្នំពេញ1C-2532 ។
ប្រភពដដែលបានបន្តអោយដឹងទៀតថាមុនឃាត់ខ្លួនពួកគេកម្លាំងសមត្ថកិច្ចមូលដ្ឋានបានធ្វើការល្បាតហើយឃាញពួកគេជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មោ ពាក់ស្លាកលេខភ្នំពេញ1C-2532គួអោយសង្ស័យក៍ហៅឈប់ត្រួតពិនិត្យស្រាប់រកឃើញខ្លីអាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ស លេខ19TH0852 , គ្រាម០៣គ្រាប់ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។សមត្ថកិច្ចបានបន្តទៀតថាក្រោយពីសាកសួរួចមកជនសង្ស័យបានឆ្លើយសារភាពថាម៉ូតូដែលខ្លួនជិះបានលួចពីជនរងគ្រោះកាលពីពេលកន្លងមក។
បច្ចុប្បន្ន ជនសង្ស័យទាំងពីនាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖