ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់យុវជនម្នាក់ក្នុងចំនោមបក្សពួកចំនួន៩នាក់កាន់កាប់អាវុធខុសច្បាប់(ដាវសាំម៉ូរ៉ៃ)

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមប្រដេញយុវជនសង្ស័យចំនួន៩នាក់ម៉ូតូចំនួន៤គ្រឿងឃាត់បានចំណុចផ្លូវ៣៦៩សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅចំនួន១ម្នាក់និងដាវសាំម៉ូរ៉ៃចំនួន១យកមកនគរបាលខណ្ឌចំការមនវិញហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលសម៉ោង០៤និង០០នាទីទៀបភ្លឺថ្ងៃទី០៩ ខែ មីនា ឆ្នាំ ២០២០ ។

ជនសង្ស័យឈ្មោះ សុខ ឌីហ្គោ ភេទ ប្រុស អាយុ
១៥ឆ្នាំ ស្នាក់នៅភូមិ តាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ មុខតបរ
គ្មាន សំភារះដកហូត ដាវ 1ដើម ម៉ូតូ១គ្រឿង ម៉ាក C100 ប៊ិច ពណ៌ខៀវ ស្លាកលេខភ្នំពេញ-1BM2679 ឃាត់ខ្លួនពីបទក្មេងទំនើងកាន់កាប់អាវុធខុសច្បាប់(ដាវសាំម៉ូរ៉ៃ ។

លោក ផន អូន ប្រធានផ្នែកព្រហ្មទណ្ឌខណ្ឌចំការមនបានអោយដឹងថាមុនធ្វើការឃាត់ខ្លួនយោងតាមបទបញ្ជាលោក យិន សាន អធិការខណ្ឌកម្លាំងសហការជាមួយប៉ុស្តិ៍ល្បាតក្នុងភូមិសាស្រ្តីដើម្បីការពារបទល្មើសផ្សេងៗក្នុងមូលដ្ឋានលុះមកដល់ចំណុចនាគបាញ់ទឹក ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនប្រទះឃើញយុវជនចំនួន៩នាក់ម៉ូតូ៤គ្រឿងនិងមានកាន់ដាវសាំម៉ូរ៉ៃផងរួចក៏ប្រដេញតែយុវជននោះឃើញនគរបាលក៏បើកព្យាយាមរត់គេចខ្លួនតែកម្លាំងនគរបាលដេញទៅដល់សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅដោយយុវជនផ្ដួលម៉ូតូរត់គេចខ្លួនតែឃាត់បានម្នាក់និងដាវសាំម៉ូរ៉ៃចំនួន១ហើយនាំមកនគរបាលដើម្បីសាកសួនាំតែម្ដង ។ បច្ចុប្បន្នជនសង្ស័យនគរបាលយើងឃាត់ខ្លួនជាបណ្ដោះអាសន្ននិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការបន្ត ។ ស រស្មី


ចែករំលែក៖