ពលរដ្ឋប្រមាណ៤០នាក់ស្ទាក់រំដោះគ្រឿងចក្រនិងមនុស្ស០២នាក់ទៅបាត់ ចែករំលែក៖កំពង់ធំ ៖ សេចក្ដីរាយណ៍ការបឋមពីស្រុកស្ទោងខេត្តកំពង់ធំកាលពីថ្ងៃទី០៧ខែមិនាឆ្នាំ២០២០មានករណីកម្លាំងកងរាជអាវុធហត្ថមួយក្រុមដោយបានបញ្ជារផ្ទាល់ពីលោកសាយវាសនាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានបញ្ជារអោយទៅឃាត់គ្រឿងចក្រមួយគ្រឿងដែលកំពុងកាយដីក្រវាត់ព្រុំរាប់ពានម៉ែត្រស្ថិតត្រងចំណុចវាលក្របីរត់ ស្ថិតនៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងនោះសមត្ថកិច្ចបានឃាត់បានគ្រឿងចក្រមួយគ្រឿងនិងមនុស្សចំនួនពីនាក់ ម្នាក់ជាតៃកុង និងម្នាក់ទៀតថាខ្លួនជាម្ចាស់គ្រឿងចក្រ ឈ្មោះ បាន ប៊ុង រស់នៅឃុំ សំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ស្រាប់តែក្រោយឃាត់បានប៉ុន្មានមោងហើយកម្លាំងអាវុធហត្ថបាននាំជនសង្ស័យតាមរថយន្តមកដល់ឃ្លាំងធំមួយស្រាប់តែលេច់មុខប្រជាពលរដ្ធប្រមាណជាង៤០នាក់មកកាក់និងរារាំងសមត្ថកិច្ចរំដោះយកវត្ថុតាងនិងជនសង្ស័យទៅបាត់ដោយពេលនោះយប់ផងកម្លាំងសមត្ថកិច្ចបានសូមយោបលទៅថ្នាក់លើហើយដកកម្លាំមកកាន់បន្ទាយវិញដោយសន្តិវិធី សូមបញ្ជាក់នៅលើទឹកដីស្រុកស្ទោងនេះគឺគេប្រើតែរូបភាពបំបាសបំបោអោយប្រជាពលរដ្ឋដែលមិនបានយល់អំពីច្បាប់ធ្វើតែរបៀបនេះជាញឺញយដោយឃើញថាយុទ្ធសាស្ត្រនេះគេធ្វើបានជោគជ័យតាំងពីព្រះរាជអាជ្ញាមុនៗបើតាមប្រភពមាត់ចាបមាត់ព្រាបបានខ្សឹបអោយដឹងថារឿងប្រជាពលរដ្ឋហានមករារាំសមត្ថកិច្ចដែលចុះអនុវត្តច្បាប់គឺមានមន្ត្រីដែលចូលចិត្តយកដីរដ្ឋនិងរំលោភដីរដ្ឋយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនកាលណាតែប៉ះពាលប្រយោជន៍គេហើយគឺគេរៀបធ្វើអញ្ជឹង៕ ប៊ុនរិទ្ធី ចែករំលែក៖ 2020-03-09 sopha kol