ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់នាំគ្នាទៅលេងទឹកស្រះលង់ស្លាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ក្មេងប្រុសម្នាក់ បានលង់ទឹកស្រះនៅក្បែផ្ទះស្លាប់ ក្នុងចំណោមក្មេងប្រុសស្រី៣នាក់ បាននាំគ្នាទៅលេងទឹកស្រះនៅក្បែផ្ទះ នៅពេលជីដូនភ្លេចខ្លួនមួយភ្លែត។
កាលពីថ្ងៃទី០៨​ ខែមីនា ឆ្នាំ២០២០ វេលាមោង ៩៖០០នាទីព្រឹក ស្ថិត នៅ ភូមិគោកសំរេច ឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថាក្មេងប្រុស រងគ្រោះឈ្មោះ ឡូ លីសា ភេទ ប្រុស អាយុ ០៦ឆ្នាំរស់នៅភូមិគោកសំរេច​ ឃុំក្រសាំង​ ស្រុកចុងកាល់។
ឪពុកម្តាយជនរងគ្រោះ
ឈ្មោះ​ ណៃ ប៉ូឡូ អាយុ ២៩ឆ្នាំ
ម្ដាយ ឈ្មោះ ស្រឿប លីន អាយុ២៩ឆ្នាំ (ម្តាយ) ។
ជនរងគ្រោះបាននាំគ្នា២នាក់ទៀត
ទី១/ឈ្មោះ ប៉ូ ពេជ្រ ភេទ ស្រីឣាយុ ០៦ឆ្នាំ
ទី២/ឈ្មោះ ផន ផានិត ភេទប្រុស ឣាយុ ០៤ឆ្នាំ
បាននាំគ្នាដើទៅងូតទឹកស្រះខាងកើតផ្ទះចម្ថាយ៥០ម៉ែត្រ ហេីយត្រូវបានលង់ទឹកស្លាប់ ០១នាក់
តាមការសាកសួរបំភ្លឺឈ្មោះ ស្រិប ណាន់ ភេទស្រី ឣាយុ៥២ឆ្នាំ ត្រូវជាជីដូន ក្រោយពីបាត់ចៅ ក៏បានដើរក ហើយឃើញក្មេង ២នាក់កំពុងនៅឈរនិងមាត់ស្រះ ពេលនោះជីដូនសួរនាំ ចៅក៏និយាយប្រាប់ជីដូនថា
ឈ្មោះ ឡូ លីសារ បានចុះទឹកស្រះ លង់បាត់នៅទីនេះឯង ក្រោយមក ជីដូនបាននាំចៅទាំង២នាក់មកភូមិវិញ ហើយប្រាប់បងប្អូនឣោយជួយស្រង់ បានឃើញសពកុមារ ឈ្មោះ ឡូ លីសារ បានលង់ទឹកស្រះដោយខ្លួនឯងពិតមែន។
-ក្រោយកេីតហេតុកម្លាំងជំនាញពិនិត្យនិងវិភាគកន្លែងកេីតហេតុនិងគ្រូពេទ្យបានចុះទៅពិនិត្យឃេីញថាសព្វគ្មានស្លាកស្នាមអ្វីឡេីយ​ សព្វពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន
មូលហេតុជីដូនធ្វេសប្រហែសមិនបានមើលចៅ។
ក្រោយមកសាកសព ត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖