ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះរវល់ទៅខួបកំណើតកូននៅស្រុកកំណើតត្រឡប់មកវិញចោរលួចគាស់តូបយកទូរស័ព្ទនិងសម្ភារះមួយចំនួន

ចែករំលែក៖

កណ្ដាល៖ បុរសម្នាក់បានបិតតូបលក់ទូរស័ព្ទរបស់ខ្លួនចំនួន២ថ្ងៃ ទៅស្រុកកំណើតធ្វើកម្មវិធីខួបកំណើតឲ្យកូននៅឯស្រុកកំណើត លុះត្រឡប់មកវិញ ស្រាប់តែមានជនសង្ស័យលួចគាស់តូបលក់ទូរស័ព្ទដៃ យកទូរស័ព្ទអស់៥គ្រឿង និងសម្ភារះផ្សេងទៀតអស់មួយចំនួន កាលពីវេលាម៉ោង២៤និង០០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ លុះមកដល់ថ្ងៃទី៨ ខែឆ្នាំដដែល ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបានតែម្ដង ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា  ជនសង្ស័យមានឈ្មោះ សេម វឹត អាយុ៣៤ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ  ។ ចំណែកជនរងគ្រោះឈ្មោះ  ក្រាញ់ វណ្ណះហៅសល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ទូរស័ព្ទ នៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងប្រតិបត្តិការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងបាន៖ ម៉ូតូម៉ាកនិច ស៊េរីឆ្នាំ២០១៩ ពណ៌ផ្កាឈូកលាយស១គ្រឿង ,ទូរស័ព្ទចំនួន២គ្រឿង ,កុំព្យូទ័រ(LED MITSUBISHI)១គ្រឿង ,អាគុយទប់ភ្លើងចំនួន១ ,ម៉ាសុិនកុំព្យូទ័រចំនួន១ និងកាសម្លូធូចំនួន២គ្រឿង ជារបស់ជនរងគ្រោះ រីឯសម្ភារះបាត់បង់មាន៖ទូរស័ព្ទចំនួន៥គ្រឿង ,កុំព្យូទ័រ(LED MITSUBISHI)១គ្រឿង ,អាគុយទប់ភ្លើងចំនួន១ ម៉ាស៊ីនកុំព្យូទ័រចំនួន១ និងកាសប្លូធូចំនួន២គ្រឿង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបិតទ្វារតូបឈប់លក់ ២ថ្ងៃ ដោយទៅធ្វើខួបកំណើតឲ្យកូននៅផ្ទះ ខាងម្តាយនៅផ្លូវជាតិលេខ៣ លុះដល់ថ្ងៃកើតហេតុវេលាម៉ោង ៦៖៣០នាទីព្រឹក ទើបបង្កើតឈ្មោះ ក្រាញ់ វាសនា បានទូរស័ព្ទប្រាប់ថា ចោរគាស់តូបឥវ៉ាន់អស់ហើយ។ ឮដូច្នេះទើបជនរងគ្រោះជិះម៉ូតូមកមើលឃើញ មានស្នាមរហែកជញ្ជាំងស័ង្កសី និងទូរស័ព្ទ និងសំភារៈលួចឥវ៉ាន់មួយចំនួន ទើបជនរងគ្រោះរត់ទៅដាក់ពាក្យបណ្តឹងភ្លាមៗតែម្តង។
ក្រោយទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ នគរបាលអធិការដ្ឋានស្រុកអង្គស្នួល រួមទាំងកម្លាំងប៉ុស្តិ៍បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ ខាងលើបានតែម្ដងក្រោយពីជនសង្ស័យលួចបានមួយថ្ងៃតែប៉ុណ្ណោះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពរថា ខ្លួនពិតជាបានគាស់ហែកជញ្ជាំងតូបលក់ទូរស័ព្ទហើយលួចពិតប្រកដមែន ហើយរូបគេក៏ទុកទូរស័ព្ទម៉ាកសាំសុង១គ្រឿងប្រើ រីឯកុំព្យូទ័រ និងម៉ាស៊ីនខ្លួន យកទៅលក់នៅផ្សារកំពង់ស្ពឺបាន ២០ដុល្លារ ហើយទូរស័ព្ទចុចពិល ២គ្រឿង លក់នៅម្តុំចោមចៅបានលុយ ២ម៉ឺនរៀល។
បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ ស្អាងជ័យ


ចែករំលែក៖