ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់លួចបារីច្រើនលើកចាប់មិនបាន ចូលលួចលើកទី៩ ម្ចាស់ចាប់ខ្លួនបានប្រគល់ឲ្យនគរបាល

ចែករំលែក៖

ខេត្តកណ្ដាល ៖ ស្រ្តីវ័យកណ្តាលម្នាក់ បានធ្វើសកម្មភាពលួចបារីពីផ្ទះលក់ចាបហួយមួយកន្លែងបានសម្រេច៨លើក លុះញ៉ាមចូលមកលួចលើកទី៩ម្តងទៀត ត្រូវម្ចាស់ផ្ទះដឹងចាប់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់នៅវេលម៉ោង៧ព្រឹកថ្ងៃ អាទិត្យ ១៥កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នៅចំណុច ភូមិបឹង ក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ អឿន ណាន ភេទស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្ត កណ្ដាល (ឃាត់ខ្លួន) ។ រីឯជនរងគ្រោះ ឈ្មោះ លី គន្ធី ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ចំណែកវត្ថុតាងចាប់យកមាន ១-បារីម៉ាក (MEVIUS) ម៉ាយសាវេន ៩ សុង (បើគិតជាទឹកប្រាក់៤៩៥.០០០រៀល ) ២-កាបូប ស្ពាយ០១ ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់បានឲ្យដឹងថា តាមការស្រាវជ្រាវកន្លងមក ឈ្មោះ អឿន ណាន បានប្រព្រឹត្តអំពើលួចយកបារីរបស់ឈ្មោះ លី គន្ធី ជាច្រើនលើកមកហើយ ។ នៅថ្ងៃទី ០៧ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ឈ្មោះ អឿន ណាន បានមកទិញនំនៅផ្ទះរបស់ឈ្មោះលី គន្ធី ម្តងទៀតហើបានបន្លំលួចយក បារី ម៉ាក ម៉ាយសាវេន របស់ ឈ្មោះ លី គន្ធី បាន៦សុង យកទៅលក់ឲ្យគេបន្ត ។ ចំណែក ឈ្មោះ លី គន្ធី មានការសង្ស័យដោយបាត់បារីម៉ាកម៉ាយសាវេន ជាញឹកញាប់ ក៏ឆែកតាមកាម៉េរា សុវត្ថិភាពមើលឃើញសកម្មភាព របស់ ឈ្មោះ អឿន ណាន លួច យក បារីម៉ាក ម៉ាយសា វេន របស់ខ្លួនជាច្រើនលើកមកហើយ ។ លុះ ដល់ថ្ងៃទី ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧ព្រឹកឈ្មោះ លី គន្ធី កំពុងតែលក់ដូរគ្រឿងចាប់ហួយនៅផ្ទះរបស់ខ្លូន ស្រាប់តែ ឈ្មោះ អឿន ណាន បានជិះម៉ូតូ ឌុបកូនស្រី មកដល់ផ្ទះគាត់ហើយធ្វើជាទិញនំ និងបន្លំលួចយកបារីម៉ាក ម៉ាយសាវេន ដាក់ក្នុងចង្កេះខោ និងកាបូបស្ពាយបានបារីចំនួន៩សុង ពេលនោះឈ្មោះលី គន្ធី បានចាប់ ឈ្មោះ អឿន ណាន ឆែកឃើញបារី របស់ខ្លួនក៏រាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ និងដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចមកយកទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលរួមជាមួយវត្ថុតាងទៅជាមួយផង

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ៖ ខ្លួនចូលលួចបារីនៅផ្ទះជនរងគ្រោះបាន៨លើកមកហើយ។ ចំណែកឯជនរងគ្រោះ អះអាងថារយៈពេលតែ៩ថ្ងៃ ឆែកកាម៉េរាសុវត្ថិភាពឃើញជនសង្ស័យលួចបារីអស់៥៩សុង គិតទឹកប្រាក់៣លានរៀល។ ដូច្នេះជនរងគ្រោះសំណូមពរឲ្យសមត្ថកិច្ចចាត់ការស្រ្តីរូបនេះតាមនីតិវិធីទៅចុះ សហការី


ចែករំលែក៖