ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញទទួលម៉ាស១០ម៉ឺនម៉ាសពីសប្បុរសជន នឹងចែកម៉ាសនេះជូនសិស្សនិសិ្សតឬប្រជាពលរដ្ឋនៅតំបន់ដែល មានការសង្ស័យថា មានមេរោគឆ្លង

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ នឹងធ្វើការចែកម៉ាសពាក់ការ ពារមេរោគឆ្លងដោយឥតគិតថ្លៃ នៅតំបន់ណាដែលសង្ស័យថាមានជំងឺ​ឬមេរោគឆ្លង​ ដូចជាជំងឺផ្តាសាយ​ ឬមេរោគCovid-19​ ជាដើម។
លោក​ ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ​ មានប្រសាសន៍ដូច្នេះ បន្ទាប់ពីក្រុមហ៊ុនផលិតម៉ាស​ ក្នុងស្រុក ផ្ដល់ជូនម៉ាសចំនួន១០ម៉ឺន​ម៉ាស ដល់សាលារាជធានីភ្នំ ពេញ​ សំរាប់ចែកជូន​ ដល់សាធារណៈជន​ នៅ រសៀលថ្ងៃទី០៩​ខែ មីនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។​
លោក​អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ ម៉ាសដែលទទួលពីក្រុមហ៊ុនថ្ងៃនេះនិង យកទៅចែក​​ជូនសាធារណៈជនបើ ពិនិត្យ មើលទៅតាមលទ្ធភាព​ថា តើកន្លែងនោះមានរាលដាលមេរោគឆ្លង ​ឬក៏អត់ ហើយ ម៉ាសនេះ គឺចែកអោយទៅតំបន់ដែលមានជំងឺ សំរាប់ការពារខ្លួន ដើម្បីកុំឲ្យឆ្លងពីគ្នាបន្ដទៀត ។
លោក​ ឃួង ស្រេង​ បានលើកឡើងថា ម៉ាសនេះក៏អាចជួយទៅដល់តំបន់ណា​ដែល មានការសង្ស័យថា ឆ្លងជំងឺ​Covid-19 ដូចជានៅខេត្តសៀមរាបជាដើម​ ហើយនិងមានការពិគ្រោះយោបល់ជាមួយមន្ទីរសុខា ភិបាលរាជធានី​ភ្នំពេញ គួរចែកទៅផ្នែកណាខ្លះ តំបន់ណាខ្លះ ។
ជាមួយគ្នា​ លោក ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ និងមានវិធានការ ទប់ស្កាត់ ចំពោះអ្នក ដែលផ្សាយព័ត៌មានមិនពិតតាមបណ្តាញព័ត៌មានសង្គម​ ដែលធ្វើអោយ មានចលាចល ពិសេសនៅរាជធានីភ្នំពេញ ។
លោក​ ឃួង ស្រេង​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្ន កុំជឿតាមពាក្យចចាមអារាម នឹងការពារទប់ស្កាត់ការពារជំងឺ និងសូមអោយប្រជាពលរដ្ឋជឿជាក់លើរដ្ឋបាលរាជធានីភ្នំពេញ។
លោក​ លឹម​ ឃាង ប្រធានក្រុមកសិកម្មតឹងយ៉ុង​​ បានអោយដឹងថា ៖ក្រុមហ៊ុនរបស់បាន ប្រគល់ម៉ាសចំនួន១០ម៉ឺនម៉ាស​ ជូនសាលា រាជធានីភ្នំពេញ​ សំរាប់ធ្វើចែកជូនប្រជាពល រដ្ឋដោយឥតគិតថ្លៃ នូវតំបន់ណាដែលសង្ស័យថា មានជំងឺឆ្លង ៕ ដោយ៖សំរិត


ចែករំលែក៖