ខេត្តស្ទឹងត្រែង៖ ប្រកាសផ្លាស់ប្តូនឹងចូលកាន់តំណែងថ្មី លោកច្រឹង ខ្មៅ ត្រូវបានផ្លាស់ចេញទៅ ប្ដូរចូលមកកាន់តំណែងថ្មី ដោយលោកជេត ខេមរា ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដោយមានការអញ្ចើញជាអធិបតីភាពដ៍ខ្ពងខ្ពស់ ឯកឧត្តមអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងអមដំណើរដោយរដ្ឋមន្ដ្រីជាច្រើនរូប ជាអធិបតី ឯកឧត្តមម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត មន្ទីរជុំវិញខេត្តរួមទាំងកងកម្លាំងអាវុធទាំង៣ប្រភេទ អភិបាលក្រុង ស្រុកទាំង៦ ប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នៅរសៀលម៉ោង២,០០នាទី ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ប្រារព្ធទៅនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះផងដែរឯកឧត្តមម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត បានសំដែងនូវការគាំទ្រយ៉ាងមុតមាំ និងសង្ឃឹមថាលោកជេត ខេមរា បានឡើងកាន់តំណែងថ្មីជាព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្ត បន្តតំណែងពីលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាចាស់ផ្លាស់ទៅកាន់ដំណែងថ្មី និងបំពេញកាតព្វកិច្ចតួនាទី ក្នុងវិស័យច្បាប់ក្នុងប្រព័ន្ធតុលាការ ឲ្យបានល្អជូនប្រជាពលរដ្ឋដោយយុត្តិធម៌ មិនលំអៀងស្របទៅតាមគោលការណ៍ច្បាប់ របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់រដ្ឋ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះរាជទាន ឡាយព្រហស្តលេខា លើព្រះរាជក្រឹត្យ ចុះថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រាស់បង្គាប់តែងតាំង លោកជេត ខេមរា វរៈព្រះរាជ្យអាជ្ញាថ្នាក់លេខ១ ជាព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តស្ទឹងត្រែង។ ដោយផ្អែកទៅតាមកោលការដឹកនាំ ដ៍ឆ្លាតវៃ របស់ប្រមុខរាជរដ្ឋាភិបាល ដោយមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសទៅកាន់ មាគ៌ាសន្តិភាព សេរីភាព នឹងមានការអភិវឌ្ឍគ្រប់វិស័យ។
ក្រោយពេលបញ្ចប់ការផ្ទេរប្រគល់ភារ:កិច្ចរួច ក្រោមអធិបតីភាពឯកឧត្តមអង្គវង្សវឌ្ឍនា លោកជេត ខេមរា បានឡើងធ្វើការប្រាជ្ញាចិត្ត ចំពោះមុខគណៈអធិបតី នឹងថ្នាក់ដឹកនាំក្រសួង អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីផងដែរ។ លោកប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ នៅព្រះរាជាណាចក្រកម្ពុជា នឹងខិតខំបំរើសេវាយុត្តិធម៌ ឲ្យបាន ១០០%ភាគរយ ឲ្យមានបន្លាភាពជូនចំពោះជនរងគ្រោះ ដោយរងការចោទពីបទនានាដែលកើតឡើងដោយអយុត្តិធម៌។
ក្នុងនោះផងដែរឯកឧត្តមអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្តាំផ្ញើដល់ លោកប្រធានតុលាការខេត្តព្រះអាជ្ញារង អង្គចៅក្រមជំនុំជំរះក្តីទាំងអស់ ជាពិសេសព្រះរាជអាជ្ញា ដែលទើបនឹងឡើងកាន់តំណែងថ្មីនេះ ត្រូវចៀសវាងនូវអគតិទាំងបួនយ៉ាងគឺ: ទី ១ លំអៀងព្រោះស្រឡាញ់ ទី២ លំអៀងព្រោះស្អប់ ទី៣ លំអៀងព្រោះយល់ញាត្តិ ទី៤ លំអៀងព្រោះខ្លាចអំណាចបុណ្យស័ក្ក។ ប្រសិនបើព្រះរាជ្ញា ឬចៅក្រមណា ជឿជៀសវាងឲ្យផុតអំពីអគតិទាំង៤យ៉ាងនេះទេ បើជៀសវាងមិនផុត ពីអគតិទាំង៤យ៉ាងនេះទេ នឹងជួបនូវភាពអពមង្គលដល់ខ្លួន ប្រសិនបើជៀសវាងបាននៅ អគតិទាំង៤យ៉ាងនេះវិញ និងមានភាពជោគជ័យ សិរីសួស្ដីតរៀងទៅ។
ដោយ!មាស សុផាត