ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមកោតរសេីរចំពោះបងប្អូនជនរួមជាតិដែលយកចិត្តទុកដាក់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពអនាម័យផ្ទាល់ខ្លូនជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩. និងជំងឺឆ្លងផ្សេងៗទៀត។ សម្តេចបានថ្លែងបែបនេះលើ Facebook ផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ក្នុងនោះសម្តេចមិនភ្លេចទេ រាល់ការនឹករលឹកដល់ជនរួមជាតិ ដោយសម្តេចមានប្រសាសន៍ថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? »។
សម្តេចបន្តថា៖ ខ្ញុំសូមកោតរសេីរចំពោះបងប្អូនជនរួមជាតិដែលយកចិត្តទុកដាក់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពអនាម័យផ្ទាល់ខ្លូនជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩. និងជំងឺឆ្លងផ្សេងៗទៀត។
សម្តេចនាយរដ្ឋមន្ត្រីបានបន្តថា៖ ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនបំផុតដែរ គឺត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបេីកបរគ្រប់ពេលជានិច្ច។ ព្រោះគ្រោះថ្នាក់ចរាចរណ៍កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃច្រេីនជាងជំងឺឆ្លងទៅទៀត។
សម្តេចតេជោ ហ៊ុន សែន សូមជូនពរបងប្អូនមានសុខភាល្អ និងមានសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរជិតឆ្ងាយនៅទូទាំងប្រទេស។សហការី