ព័ត៌មានទាន់ហេតុការណ៍៖

មេប៉ុស្តិ៍នគរបាលទឹកថ្លាបញ្ជាក់ថាបុរសដែលដួលសន្លប់គាត់មានជំងឺផ្លូវចិត្ត​ មិនមែនផ្លូវដង្ហេីម​Covid19នោះទេ

ចែករំលែក៖

ភ្នំពេញ​ ៖​ លោក សុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ទឹកថ្លាបានបញ្ជាក់ថាបុរសដែលដួលសន្លាប់នៅក្បែផ្ទះអ្នកជិតខាងនោះគឺគាត់មានជំងឺផ្លូវចិត្តមិនមានជំងឺCOVID19នោះទេ។

ការបញ្ជាក់របស់លោកមេប៉ុស្តិ៍ខាងលើនេះគឺក្រោយពីមានករណីបុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​​មន្ទីរ​ពេទ្យ ហើយ​ក៍វង្វេងផ្លូវ​ចូល​ទៅ​ក្នុង​បរិ​វេ​ណ​ផ្ទះ​អ្នក​ក្បែរ​ខាងរួច​​ដួល​សន្លប់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលដែល​ក្រុម​គ្រួសារ​អះអាង​ថា គាត់មាន​ជំងឺផ្លូវចិត្តនឹងមិនមានជំងឺCOVID19អីនោះទេ។ហេតុការនេះបានកើតឡើងកាលពី​វេលា​ម៉ោង​៨​និង​១៥០នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា ឆ្នាំ​២០២០ ស្ថិតនៅ​ខាងលិច​ផ្សារ​ទឹកថ្លា ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ចបានអោយដឹងថាបុរសដែល​ដួល​​​សន្លប់​ខាងលើ​​មានឈ្មោះ​ ជាម យ៉ុ​ន អាយុ​៥០​ឆ្នាំ មាន​លំនៅ​ភូមិ​កណ្តាល ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ និង​ស្នាក់​នៅ​ជាមួយ​កូន​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​។

សមត្ថកិច្ចបាន​បន្ត​អោយ​ដឹង​ទៀតថា កន្លង​មក​ ​គាត់​​មាន​ជំងឺ​ភ្លឹក​ ហើយ​តែងតែ​ដួល​សន្លប់​ ហើយ​​នៅ​ព្រឹក​នោះដែរ​ នគរបាល​ក៏​បាន​ទាក់ទង​កូនប្រុស​អោយមក​ទទួលយក​​ត្រឡប់​ទៅ​វិញផងដែរ ។

ក្រោយពីសមត្ថកិច្ចចុះទៅដល់សួពីមូលហេតុបុរស​​ខាងលើបាន​ប្រាប់​ថា នៅ​មុន​ពេល​ដួល​សន្លប់ ​គាត់​​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​​គ្លីនិក​ក្បែរ​នោះ លុះ​ពេល​ត្រឡប់​មក​វិញ​ក៏​រ​ង្វេ​ង​ផ្លូវ​ ហើយ​ទន់​ដៃជើង​ដួល​សន្លប់​តែ​ម្តង ។

តាមការរៀបរាប់របស់កូនប្រុស​​បុរសខាងលើបានអោយ​ដឹង​ថា ឪពុក​របស់​​គាត់​​មាន​ជំងឺ​ផ្លូវ​ចិត្ត​អស់​រយៈ​ពេល​ប្រមាណ​៥​ឆ្នាំ​មក​ហើយ និង​បាន​ទៅ​​បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត​ ហើយ​​កន្លង​មក​ឪពុក​របស់​​គាត់​​ចេះ​តែរ​ង្វេ​ង​ និង​ភ្លឹក​ ព្រមទាំង​ដួល​សន្លប់​ផង​ដែរ ។
តាមការបញ្ជាក់របស់លោក សុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាបានអោយដឹងនៅព្រឹកថ្ងៃ១១ខែមីនាឆ្នាំ២០២០នេះថាក្រោយកម្លាំងរបស់លោកចុះទៅដល់សាក្សី​​នៅកន្លែងកើតហេតុ​បានប្រាប់ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រងគ្រោះ​​​ម្នាក់ខាងលើ​បាន​ដើរ​ចូល​ទៅ​ក្នុង​របង​បរិវេណ​ផ្ទះ​អ្នក​ជិតខាង ​ដោយ​ទឹកមុខ​ស្លេកស្លាំង ហើយ​​ក៏​​ដួល​សន្លប់ និង​ប្រកាច់ បន្ទាប់​ពី​ដួល​សន្លប់​ប្រមាណ​១០​នាទី​ក្រោយមក​ក៏បាន​ដឹងខ្លួន​វិញ​ រួច​ក្រោក​អង្គុយ ។​
បច្ចុប្បន្នក្រុមគ្រួសារបាននាំបុរសខាងលើនោះទៅផ្ទះវិញហើយៗក្រុមគ្រួសារបានអះអាងប្រាប់សមត្ថកិច្ចថាឱពុករបស់គាត់មានជំងឺភ្លឹក ហើយ​តែងតែ​ដួល​សន្លប់​កន្លងមកគឺមិនមានជំងឺCOVID19អីនោះទេ៕ ចន្ទ លីហ្សា


ចែករំលែក៖