ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាម្នាក់ ផ្សាយព័ត៌មានថា មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៣នាក់និងមានមនុស្សស្លាប់ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពត ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នាង យូម៉ី ហៅក្រៅ (ម៉ី) ភេទស្រី អាយុ១៤ឆ្នាំ ដែលកាន់គណនីហ្វេសប៊ុកឈ្មោះ Mey Royal ជាសិស្សសាលាចិន ហួរ ឈីវ រស់នៅភូមិកោះគ្រឹស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

នេះបើយោងតាមហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ។

ជនសង្ស័យឈ្មោះ នាង យូម៉ី គឺ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមិនពិតតាម Messenger ថា មានសិស្សសាលា ហួរ ឈីវ ឆ្លងវីរុសកូវីដ១៩ ចំនួន៣នាក់និងមានមនុស្សស្លាប់ចំនួន ៣នាក់ ស្ថិតនៅក្នុងខេត្តកំពត ។

 

តាមរយៈការសាកសួររបស់សមត្ថកិច្ច , ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាននិយាយ Messenger ជាសម្លេង និង ចែកចាយព័ត៌មានមិនពិតនេះ នៅលើបណ្ដាញសង្គមពិតប្រាកដមែន ។

ក្រោយពីសាកសួរចប់ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរ និងសុំទោសជាសាធារណៈ ហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕សហការី


ចែករំលែក៖