ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីមានគម្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក

ចែករំលែក៖

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីកំពុងថ្លឹងថ្លែងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០៣២ ដោយកំពុងពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក Masayoshi Son និងវិនិយោគិនដទៃទៀត សម្រាប់ការគាំទ្រ ដែលផ្តោតលើរដ្ឋធានីថ្មីដែលកំពុងសាងសង់ដ៏ធំមហិមា។

ប្រធានក្រុមប្រឹក្សា វិនិយោគឥណ្ឌូណេស៊ីបានឲ្យដឹងថា រដ្ឋាភិបាលកំពុងវាយតម្លៃ ពីរបៀបធ្វើឲ្យរដ្ឋធានីថ្មី ដែលមិនបញ្ចេញឈ្មោះក្លាយជា ទីក្រុងសម្រាប់ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០៣២។ សំណើនេះបានដាក់ដេញថ្លៃរួចហើយ

ប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទី៤លើពិភពលោកមួយនេះបានបង្ហាញ ពីគ្រោងនឹងបង្កើតរដ្ឋធានីថ្មី មានទំហំទឹកប្រាក់ ៣៤ ពាន់លានដុល្លារនៅលើកោះ Borneo ជាតំបន់ ព្រៃឈើដើម្បីជំនួស កន្លែងដែលមានមនុស្សច្រើនគឺទីក្រុងហ្សាការតា កំពុងលិចចូលសមុទ្របន្តិចៗម្តង

មន្រ្តីជាន់ខ្ពស់ឥណ្ឌូនេស៊ីបាន លើកឡើងពីការគាំទ្រដែល អាចធ្វើទៅបានរបស់ក្រុមហ៊ុន SoftBank ក្នុងផែនការអូឡាំពិកជាមួយលោក Masayoshi Son នៅទីក្រុងហ្សាកាតានៅចុងខែកុម្ភៈ។ ដោយសារតែ មានប្រភពថវិកាគ្រប់គ្រាន់ទើបរដ្ឋាភិ​បាលឥណ្ឌូនេស៊ីគ្រោងសាងសង់រដ្ឋធានីថ្មី ដើម្បីដេញថ្លៃធ្វើជា ម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣២ ព្រោះតែចង់បង្ហាញទីក្រុងថ្មី ដែលអាចផ្ទុកមនុស្សបានរាប់លាននាក់ ក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិកបាន ៕ ដោយ៖ភារៈ

 


ចែករំលែក៖