ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែន​វ៉ាជែង​ ជ្រុលបុក​រ៉ឺម៉ក​ម៉ូតូ​

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់បេីករថយន្តកាមរីបាឡែននិងមាននារីម្នាក់រួមដំណេីរជាមួយសង្ស័យស្រវឹងបេីកវ៉ាជែងក៏ជ្រុល​ទៅ​បុក​និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​កៅអី​ការ​ ពី​ក្រោយ​ រុញ​ផ្ទុប​និង​ដេីម​ក្ងោក​ ហើយ​រថយន្ត​បន្ត​ទៅ​បុក​ទ្វារ​ផ្ទះ​លក់​គ្រឿង​សំណង់​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​ ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អ្នក​រងរបួស​ធ្ងន់​ចំនួន​២នាក់​  ។
​ ហេតុការណ៍​នេះ​ដែរ​បាន​កើត​ឡើងកាលពីវេលាម៉ោង​ ១០និង​៤០នាទី​យប់​ ថ្ងៃ​ទី​១២​ ខែ​មិនា​ ឆ្នាំ​២០២០​ ទុលមុខ​ផ្ទះលេខ​៣៤៥​​យីហោ​ ហេង​ ទីឡុង​ លក់​គ្រឿង​សំណង់​  ផ្លូវ​២៧១​ សង្កាត់​ទួល​ទំពូង​២​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។
​  រថយន្ត​បង្ក​រ​ ម៉ាក​ កាម៉ារី​បាឡែន​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q 8765 បេីក​បរ​ បុរស​ឈ្មោះ​ មិន​ សុខ​ ខុម​ ភេទ​ប្រុស​ អាយុ​២២ឆ្នាំ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ ស្នាក់នៅ​ ផ្ទះ​លេខ​ ៧៩៦​ សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​  រួម​ដំណើរ​ជាមួយ​និង​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ ។
​ ដោយ​ឡែក​ ជនរងគ្រោះ​២នាក់​ ដែល​ជិះ​រ៉ឺម៉ក​ម៉ូតូ​ មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​  ។
​    តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ បុរស​២នាក់​ បានជិះ​ម៉ូតូ​ សណ្តោង​រ៉ឺម៉ក​ ដោយ​មានដឹក​ កីអី​ការ​ ពេញ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ ២៧១​ ក្នុង​ទិសដៅ​ ពី​ជេីង​ទៅ​ត្បូង​ លុះ​មក​ដល់​កេីតហេតុ​ ក៍ស្រាប់​តែ​មាន​បុរស​ម្នាក់​រួម​និង​នារី​ម្នាក់​ បានបេីក​រថយន្ត​ ម៉ាក​ កាម៉ារី​ បាឡែន​ ពណ៌ខ្មៅ​ ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ ស្រប​គ្នា​ ហើយ​បំរុង​ វ៉ាជែង​ជែង​រ៉ឺម៉ក​ ទៅ​រក​គន្លង​របស់​ខ្លួន​  តែ​ដោយសារ​តែ​ អក​ស៊េី​ និង​រ៉ឺម៉ក​វ៉ាជែង​មិន​ផុត​ ហើយ​អ្នក​បេីក​បរ​ រៀង​ស្រវឹង​ផង​នោះ​ ទេីប​បណ្ដាល​ឲ្យ​រថយន្ត​ ជ្រុល​ទៅ​បុក​គៀ​ រ៉ឺម៉ក​ម៉ូតូ​ពី​ក្រោយ​ រុញ​ផ្ទុប​និង​ដេីម​ក្ងោក​ បណ្ដាល​ឲ្យ​ អ្នក​ជិះ​កៅអី​ការ​ ខ្ទាត​ បាក់​ របាត់​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ​ និង​ធ្វើ​អ្នក​ជិះ​ម៉ូតូ​រ៉ឺម៉ក​ រង​របួស​ចុក​ឆ្អល់​ ដេក​រនាល​ពេញ​និង​  ។
​ ដោយ​ឡែក​រថយន្ត​បង្ក​រ​ មិន​ទាន់​អស់​ល្បឿន​ក៍ជ្រុល​ទៅ​បុក​ទ្វារ​ផ្ទះ​លក់​គ្រឿង​សំណង់​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​អស់​២ប្រឡោះ​ វិល​ក្បាល​រថយន្ដ​ បត់​ត្រលប់​ក្រោយ​វិញ​ តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​  ។
​  ក្នុង​ហេតុការណ៍​នេះ​ ដែរ​ ភ្លាម​ៗ​នោះ​ ជនរងគ្រោះ​ដែល​រង​របួស​ធ្ងន់​ទាំង​២នាក់​ ត្រូវ​បាន​បង​ប្អូន​ ជួយ​លើក​ដាក់​ ម៉ូតូ​កង់​បី​ និង​ម្នាក់​ទៀត​ តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ​  ។
​  ក្រោយ​ពេល​កេីតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៍ដូច​ជា​ជំនាញ​ចរាចរណ៍​ បានចុះ​ទៅ​កន្លែង​កើត​ហេតុ​ ក៍បាន​ឃាត់ខ្លួន​អ្នក​បេីក​បរ​ ព្រម​ទាំង​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​និង​ម៉ូតូ​ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្តទៀត​ផង​ដែរ​  ៕ សុខាសែនជ័យ​

ចែករំលែក៖