ព័ត៌មានទាន់ហេតុការណ៍៖

ពស់ថ្លាន់មួយក្បាលមានទម្ងន់ជាង១០kg ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃចល័ត

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ បានទទួលសត្វពស់ថ្លាន់មួយក្បាលមានទម្ងន់ជាង១០kg ដែលប្រជាពលរដ្ឋចាប់បាន យកមកប្រគល់ឲ្យអាជ្ញាធរសាលាសង្កាត់ស្ទឹងមានជ័យទី១ ។

តាមប្រភពពីមន្រ្តីសាលាសង្កាត់ស្ទឹងមានជ័យទី១ បានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវប្រទះឃើញសត្វពស់ថ្លាន់មួយក្បាលមានទម្ងន់ជាង១០kg ត្រង់ចំណុចសួនច្បារ ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនី្នរ៉េត (លេខ២១៧) ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ភ្លាមនោះពលដ្ឋក៏នាំគ្នាចាប់យកមកប្រគល់ឲ្យអាជ្ញាធរសាលាសង្កាត់ស្ទឹងមានជ័យទី១ តែម្តង ។

បច្ចុប្បន្នសត្វពស់ថ្លាន់មួយក្បាលមានទម្ងន់ជាង១០kg ត្រូវបានប្រគល់ឲ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដែលសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (wildlife Alliances) ដើម្បីយកទៅថែបំប៉ន អភិរក្ស ឬដោះលែងនៅតំបន់ព្រៃធម្មជាតិដែលមានសុវត្ថិភាព និងស្របទៅតាមលក្ខណ:ជីវសាស្ត្រ នៃប្រភេទសត្វនីមួយៗ៕ស រស្មី


ចែករំលែក៖