ព័ត៌មានទាន់ហេតុការណ៍៖

ចង់មានហួសហេតុ! លក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជនយកទៅប្រើលើមនុស្ស

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែភាពលោភលន់ និងឆ្លៀតឱកាស រហូតដល់ក្បត់ឧត្តមកាកគតិខ្លួនឯងបានធ្វើឲ្យម្ចាស់ឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិក បោកប្រាស់ប្រជាពលរដ្ឋបានលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជន ដើម្បីយកទៅប្រើលើមនុស្ស ។

យោងតាមប្រភពព័ត៍មានពីគណនីហ្វេសប៊ុករបស់ គណៈឱសថការីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានសរសេរថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ អំពីឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិកបានលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជនដើម្បីយកទៅប្រើលើមនុស្ស ផ្ទុយពីក្រសួងសុខាភិបាលដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន បានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ឱសថស្ថានមិនឲ្យមានបាតុភាពនេះកើតឡើងម្ដងទៀតនោះទេ ។

បច្ចុប្បន្នគណៈឱសថការីរាជធានីភ្នំពេញ បានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់ឱសថស្ថាន បើមានករណីខាងលើនេះកើតឡើងទៀតម្ចាស់ទីតាំងអាចនឹងប្រឈមចំពោះមុខច្បាប់ ៕សហការី


ចែករំលែក៖