ភ្នំពេញ៖ ដោយមានការចុះផ្សាយព័ត៌មានជាច្រើនពាក់ព័ន្ធទីតាំងបេីកអុីនធឺរណេតគ្មានយីហោនៅតាមបណ្ដោយផ្លូវលេខ២៧១ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ថាទីតាំងនេះមានបង្កប់ល្បែងសុីសងហ្គេមបាញ់ត្រី នៅព្រឹកថ្ងៃទី១៣ខែមិនា នេះកម្លាំងអាជ្ញាធរសង្កាត់បឹងទំពុនទី២ដោយមានការចូលរួមពីលោកចៅសង្កាត់រងទី២ លោកមេប៉ុស្ដិ៍ និងមេភូិមបានសហការណ៍គ្នាចុះពិនិត្យផ្ទាល់និងសួររកអាជ្ញាប័ណ្ណបេីកអាជីវកម្មអុីនធឺរណេតផងដែរ។
ក្រោយពីធ្វើការពិនិត្យរួចរាល់អាជ្ញាធរបានបញ្ជាក់ថា ទីតាំងនេះមិនមានទូរហ្គេមបាញ់ត្រីនោះទេ គឺមានតែប្រភេទហ្គេមonline តាមកុំព្យូទ័រ តែមិនមានច្បាស់បេីកអាជីវកម្មនោះទេ ដូច្នេះអាជ្ញាធរសង្កាត់បានបញ្ជាឲ្យម្ចាស់ទីតាំងបិទធ្វើអាជីវកម្មបណ្ដោះអាសន្នសិន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានមានប្រសាសន៍ថា បេីមានអ្នកជួលទីតាំងណាសុំបេីកអាជីវកម្មសេវាកម្មអុីនធឺរណេតគឺហាមដាច់ខាតមិនអោយបេីកជាដាច់ខាត ទោះមានច្បាប់ឬគ្មានច្បាប់ក៏ដោយ៕ដោយ៖ ភារ៉ា ដង្កោ





