ប្រទេសឥណ្ឌូនេសុី៖ បើទោះជាវិធានការត្រូវបានអនុវត្ត បង្ការ ទប់ស្កាត់ ការឆ្លងវីរុស COVID-19 ក៏ដោយ ក៏ប្រទេសឥណ្ឌូនេស៊ី ប្រកាសបិទសាលារៀនយឺតពេក ធ្វើឲ្យកូនសិស្សតូចៗ ២នាក់ ឆ្លងវីរុសកូរូណាថ្មី គួរអោយបារម្ភបំផុត។
អភិបាលរដ្ឋធានីហ្សាកាតាលោក Anies Baswedan បានប្រកាសបិទសាលារៀនទាំងអស់ជាបណ្តោះ អាសន្ន រយៈពេល ១៤ថ្ងៃ ដើម្បីទប់ ស្កាត់ការឆ្លងរាលដាល នៃជំងឺរលាកសួត ដែលប ង្កឡើងដោយវីរុស COVID-19។ លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការបន្ទាន់មួយ នៅថ្ងៃសៅរ៍នេះ
បើតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែមីនានេះ ការសម្រេចបិទសាលារៀនជាបណ្តោះអា សន្ននេះ ធ្វើឡើងក្រោយពីរកឃើញកុមារតូចៗចំនួន ២នាក់ផ្ទុកវីរុសនេះ ក្នុងចំណោម មនុស្សពេលវ័យ ៦៩នាក់ទៀត ខណៈមនុស្សចំនួន ៤នាក់បានបាត់ ប ង់ ជីវិតទៅហើ យដោយ សារវីរុសប្រភេទថ្មីនេះ។
ទោះបីជាយ៉ាងណា វិធានការនេះបានធ្វើឡើងក្រោយសាលាមួយចំនួន បានសម្រេចបិទទ្វាបណ្តោះអាសន្ន មុនការប្រកាសផ្លូវការរបស់រដ្ឋាភិបាលទៅទៀត ដោយក្នុងនោះមិនមែនមានតែសាលារៀននោះទេ សូម្បីក្រុមហ៊ុនមួយចំនួន ក៏បានបិទទ្វា ដោយទាមទារឲ្យបុគ្គលិកធ្វើការពីផ្ទះមកវិញ ។ ចំណែកសួនកម្សាន្ត ព្រមទាំងទីសាធារណៈដែលមានលក្ខណៈជួបជុំ ក៏តម្រូវបានបិទផងដែរ។
បញ្ហាបិទសាលារៀនបណ្តោៈអាសន្ន បានធ្វើឡើងមុនគេនៅតំបន់មជ្ឈឹមបូពា៍ អុឺរ៉ុប តែបច្ចុប្បន្ន ដើម្បីការពារ COVID-19 បិទសាលា បិទផ្សារទំនើប តាមតំបន់ ប្រសិនមានការឆ្លង បង្កើតពីក្តីព្រួយបារម្ភដល់មនុស្សទូទៅ៕ សហការី