ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើបង្កប់ក្រោមធ្យូងត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាន

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តកែឆ្នៃពីរគ្រឿង ដឹកឈើបង្កប់ធ្យូងពីលើត្រូវបានកម្លាំងកងរាជអវុធហត្ថស្រុកស្នួលសហការជាមួយកម្លាំងខេត្តចុះស្ទាក់បង្ក្រាបបានហើយប្រគល់ឱ្យជំនាញចាត់ការបន្តតាមច្បាប់ព្រៃឈើ។

ការចុះបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១.២០នាទីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២០ត្រង់ចំណុចភូមិត្រពាំងស្បែកឃំុ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពពសមត្ថកិច្ចបានឱ្យដឹងថាពួកក្រុមឈ្មួញដឹកឈើបង្កប់ធ្យូងពីលើបំរុងចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងដេ៣។

ប្រភពបន្តថារថយន្តកែឆ្នៃដែលដឹកឈើបង្កប់នោះទី១ដឹកធ្យូងចំនួន៤៥៥បេនឹងឈេីសរសរប្រាំបីជ្រុងប្រភេទលេខ១សុក្រំចំនួន១៤ដេីមស្មេីនឹង៤,៧៣៩មែត្រត្រីគុណ។

រថយន្តកែឆ្នៃទី២ដឹកធ្យូងចំនួន១៥៥បេនឹងឈេីសរសរប្រាំបីជ្រុងប្រភេទលេខ១ចំនួន១២ដេីមស្មេីនឹង៤,០៥៥មែត្រត្រីគុណ។

ក្រោយពីបង្ក្រាបបានវត្តុតាងមានធ្យួងនឹងឈេីខាងលេីត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈេីស្នួលដេីម្បី ចាត់ការតាមនិតិវិធីច្បាប់ព្រៃឈើ។

ចំណែកឯរថយន្តក៏បានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្តស្រុកស្នូលនិងធ្វើកំណត់ហេតុរងចាំធ្វើការកោះហៅម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ព្រៃឈើ៕ដោយជីវ័ន្ត


ចែករំលែក៖