ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Pogba កំពុងពិចារណាចង់បន្តកុងត្រាជាមួយនឹង Man United

ចែករំលែក៖

សារព័ត៌មានអង់គ្លេស The Mirror បានចុះផ្សាយថា កីឡាករសញ្ជាតិបារាំង Paul Pogba កំពុងតែធ្វើការពិចារណា ក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លិបិសាចក្រហម Man United។ ការចង់បន្តកុងត្រានេះគឺដោយសារតែការមកដល់របស់កីឡាករ Bruno Fernandes មកកាន់ទឹកដីរបស់Old Traffordបានកំពុងធ្វើឲ្យទំរង់លេង របស់ក្លិបផ្លាស់ប្តូរយ៉ាងខ្លាំងហើយអាចនឹង លេងត្រូវជើងជាមួយកីឡាករ Paul Pogba

ប្រភពដដែលជឿជាក់ថា ការផ្លាស់ប្តូរស្ទើរតែ១០០ភាគរយ នៃទំរង់លេងរបស់ក្លិបិសាចក្រហមនេះផងដែរ ក៏កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ Paul Pogba មានភាគរយកាន់តែច្រើនឡើង ដែល Paul Pogba នឹងអាចបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបដោយសារតែវត្តមានរបស់Fernandesនេះ

ខ្សែបម្រើសញ្ជាតិព័រទុហ្គាល់ បានផ្ទេរមកពីក្លិប Sporting Lisbon រប់សប្រទេសព័រទុយហ្គាល់ក្នុងតម្លៃខ្លួនប្រមាណជា៤៧លានផោន កាលពីខែមករា ។ កីឡាកររូបនេះបានបង្ហាញខ្លួននៅជម្រើស១១នាក់ដំបូងរហូតមក និងថែមទាំងបានជួយ ក្រុមទទួលបានជ័យជម្នះបន្តបន្ទាប់រហូតដល់មិនស្គាល់រសជាតិចាញ់៨ប្រកួតជាប់ៗគ្នា ៕ដោយ៖ ភារៈ

WATFORD, ENGLAND – DECEMBER 22: Paul Pogba of Manchester United in action during the Premier League match between Watford FC and Manchester United at Vicarage Road on December 22, 2019 in Watford, United Kingdom. (Photo by Ash Donelon/Manchester United via Getty Images)


ចែករំលែក៖