កីឡាករ Paulo Dybala ខ្សែប្រយុទ្ធ សញ្ជាតិអាហ្សង់ទីន បានចេញមុខ បញ្ជាក់ពី ស្ថានភាពសុខភាព របស់ខ្លួនក្រោយមាន ព័ត៌មានចុះ ផ្សាយព្រោងព្រាតថាខ្លួន មានឆ្លង វីរុសកូរ៉ូណាកាលពីពាក់កណ្តាលខែមីនានេះ។
កីឡាកររូបនេះបានបង្ហោះ សារ ក្នុង បណ្ដាញTwitterថា “សួស្ដី អ្នក ទាំងអស់ គ្នាខ្ញុំ ចង់មកបញ្ជាក់ថាខ្ញុំ មានសុខភាពល្អទេ ហើយ នៅពេល នេះ កំពុង តែ នៅ ក្នុង លក្ខខ័ណ្ឌ ដាច់ ដោយឡែក ដោយ ស្ម័គ្រ ចិត្ត ប៉ុណ្ណោះ” ។
ទោះបីជាមានការបកស្រាយពីម្ចាស់សាមីខ្លួនយ៉ាងនេះក្តី ក្លឹបសេះបង្កង់ Juventus មកទល់ពេលនេះ មិនទាន់មាន ការចេញ មុខបកស្រាយ ដោយ ផ្លូវ ការ នោះទេ ប៉ុន្តែ បើតាម ឭសារព័ត៌មានបានចុះផ្សាយថា ខាងក្លិប ក៏បង្ហាញគោលជំហរ បដិសេធ នឹងការ ចុះផ្សាយរបស់ សារព័ត៌មានផងដែរ។
សារព័ត៌មាន ដំបូងដែលបានបង្ហោះទាក់ទង នឹង ការឆ្លងជំងឺរបស់ Dybala គឺភ្នាក់ងារ សារព័ត៌មាន ASNA ហើយក្លិប Juventus មានកីឡាករ ម្នាក់ បានឆ្លងមេរោគកូរ៉ូណានេះមុនគេក្នុងចំណោមក្លិបបាល់ទាត់នៅអ៊ីតាលី ៕ដោយ៖ភារៈ