ព័ត៌មានទាន់ហេតុការណ៍៖

Ronaldinho ​ទទួលបានសាច់​ជ្រូក​១៦​គីឡូក្រាម​ ក្រោយឈ្នះពានរង្វាន់ក្នុងពន្ធនាគារ

ចែករំលែក៖

អតីតកីឡាករឆ្នើមប្រេស៊ីស Ronaldinho ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ប្រទេស​ប៉ារ៉ាហ្គាយ ​បាន​ជួយ​ក្រុម​ក្នុងការប្រកួតក្នុងពន្ធនាគារនោះ ឈ្នះ​ពាន​រង្វាន់​មួយ​ប្រចាំ​គុក ​និង​ទទួល​បាន​រង្វាន់​សាច់​ជ្រូក​១៦​គីឡូក្រាម។

​អាជ្ញាធរ​ប្រទេស​ប៉ារ៉ាហ្គាយបានឃាត់ខ្លួនអតីតវីរបុរស​បាល់ទាត់​ប្រេស៊ីល​រូបនេះ​ ដោយសារ​តែ​រូបគេ​និង​ប្អូន​ប្រុស ​បាន​ប្រើ​ប្រាស់លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​។ ​ការ​ឃាត់ខ្លួន​នេះត្រូវ ​បញ្ជូន​ឱ្យ Ronaldinho ​ចូល​ពន្ធនាគារ​សិន ដើម្បី​រង់ចាំ​មេធាវី​ត​វ៉ា​ក្ដី។ ​ស្ថិត​នៅ​ក្នុងពន្ធនាគារ​នោះ ​Ronaldinho ​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ដដែល ​ដោយ​អ្នក​ទោស​ក្នុង​គុក​ស្រលាញ់​រូបគេ​យ៉ាង​ខ្លាំង។

​ពេលស្ថិតក្នុងពន្ធនាគារអតីត​កីឡាករ Barcelona រូបនេះ​បានចូលប្រកួត​ពាន​រង្វាន់​បាល់​ទាត់​មួយ​ក្នុង​គុកដោយ​ក្រុម​ម្ខាង​លេង​៥​នាក់។ ពេល​ចប់​ការ​ប្រកួត Ronaldinho ​បាន​ជួយ​ក្រុម​របស់គេ​ឈ្នះ​​គូ​ប្រកួត​ដល់ទៅ១១–២ ​ដោយ​រូបគេ​រក​បាន​៥​គ្រាប់និង​បញ្ជូន​បាល់ឱ្យ​គេ​បាន​៦​គ្រាប់។ ​អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះរង្វាន់​សម្រាប់​អ្នក​ឈ្នះ​ការប្រកួតនេះគឺសាច់​ជ្រូក​សុទ្ធទម្ងន់១៦​គីឡូក្រាម ដែលទទួលបានពីការឈ្នះនេះ ៕ដោយ៖ ភារៈ


ចែករំលែក៖