ព័ត៌មានទាន់ហេតុការណ៍៖

ឌុបក្មួយស្រីចូលផ្ទះសំណាក់ចាប់រំលោភបានសម្រេចរួចគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពរបាយការណ៍កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កាលពីថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ បានទទួលបណ្ដឹងរបស់ឈ្មោះ ណ ស ម ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ(សិស្ស) បច្ចុប្បន្ន រស់នៅជាមួយជីដូន ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ ដែលបង្កឡើងដោយជនល្មោភកាមជាឪពុកមា ។

ក្នុងពាក្យបណ្ដឹងរបស់កុមារីរងគ្រោះ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ជនសង្ស័យឈ្មោះ ញុឹប រ៉ាន់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមកឌុបខ្លួន(ជនរងគ្រោះ)ថា ទៅលេងនៅផ្ទះរបស់ខ្លួន(ជនសង្ស័យ) ប៉ុន្តែមិនបានចូលផ្ទះទេដំរ៉ង់មកខេត្តពោធិ៍សាត់ កុមារីរងគ្រោះសួរពូឯងទៅណា ជនសង្ស័យ(ញុឹប រ៉ាន់)តបថាទៅធ្វើទូរស័ព្ទមួយភ្លែត លុះមកដល់ក្រុង.ខេត្តពោធិ៍សាត់បានចូលផ្ទះសំណាក់មួយកន្លែង និងជួលបន្ទប់០ ១តំលៃ ២៥០០០រៀល រួចឲ្យនាងងូតទឹក បន្ទាប់មកចាប់រំលោភរហូតសម្រេច ថែមទាំងគំរាមបើហ៊ានស្រែកឬប្រាប់គេឯងសម្លាប់ចោល ។

លុះព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែល ជនសង្ស័យ(ញុឹប រ៉ាន់) បានឌុបជនរងគ្រោះទៅទំលាក់នៅផ្ទះជីដូន ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ រួចជិះម៉ូតូគេចខ្លួនបាត់ ខណៈនោះនាងក៍បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាអន្សា ៕ បុឹម ពិន


ចែករំលែក៖