ព័ត៌មានទាន់ហេតុការណ៍៖

ក្រៅពីអុីតាលី ចិនបន្តជួយដល់អេស្ប៉ាញទប់ស្កាត់ វីរុស កូវីដ-១៩

ចែករំលែក៖

ប្រទេសអេស្ប៉ាញ៖ អេស្ប៉ាញជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប ដែលរងការវាយលុកពីវីរុសកូវីដ-១៩ ។ បច្ចុប្បន្នអេស្ប៉ាញមានករណីស្លាប់កើនឡើងដល់២៩២នាក់ និងឆ្លងដល់មនុស្ស ជាង៧៨០០នាក់ហើយ ប៉ុន្តែក៏មានមនុស្សជាង៥០០ នាក់បានជាសះស្បើយពីវីរុសកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាងយី បានបញ្ជាក់នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគី អេស្ប៉ាញ លោក Arancha Gonzalez Laya កាលពីថ្ងៃទី១៥ខែមីនាថា៖ ចិននឹងជួយដល់អេស្ប៉ាញក្នុងការទប់ស្កាត់ឆ្លងរាលដាលវីរុស កូវីដ-១៩។
លោក វ៉ាងយី បានបញ្ជាក់ថា៖ ចិនទទួលបានជោគជ័យក្នុងការទប់ស្កាត់ឆ្លងរាលដាលវីរុសកូវីដ-១៩ ប៉ុន្តែ នៅប្រទេសជុំវិញពិភពលោក បែជាឆ្លងរាលដាល កាន់តែខ្លាំងទៅវិញ ក្នុងនោះមានប្រទេសអេស្ប៉ាញជាដើម។ ចិននឹងជួយដល់អេស្ប៉ាញ ដោយសង្ឃឹមថាប្រទេសនេះ ទប់ស្កាត់ ការឆ្លងរាលដាលទាន់ពេលវេលា ការពារសុខភាព និងអាយុជីវិតពលរដ្ឋ។
រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា ដោយមានតម្រូវការបន្ទាន់ពីប្រទេសអេស្ប៉ាញ ចិន នឹងផ្តល់ជំនួយ សម្ភារសុខាភិបាល ដល់អេស្ប៉ាញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ជាមួយគ្នានេះចិននិងផ្តល់ ប្រឹក្សាសុខាភិបាល នឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅជួយដល់អេស្ប៉ាញ។
ចំណែករដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Arancha Gonzalez Laya បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលចិនទទួលបានក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។ ជាមួយគ្នានេះលោកក៏បានអរគុណដល់ រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានជួយដល់អេស្ប៉ាញ៕ម៉ែវ សាធី


ចែករំលែក៖