ព័ត៌មានទាន់ហេតុការណ៍៖

ខឹងថ្លង់ភ្លេងពិណពាទ្យជក់ថ្នាំញៀនមិនបាន ទៅយកក្បាលម៉េក្រូបោកចោលខ្ទេច

ចែករំលែក៖

ខេត្តកណ្តាល ៖  បុរសញៀនថ្នាំម្នាក់ ខណៈខ្លួនថ្លង់ភ្លេងពិណពាទ្យ រំខានខ្លួនកំពុងជក់ថ្នាំញៀនហើយដេកពុំលក់ បានស្ទុះចេញទៅផ្ទះបុណ្យក្បែរនោះរួចយកក្បាលម៉េក្រូហ្វូនបោកចោល ហើយដុតរោងប៊ិះឆេះខ្ទេចទៀត ទើបម្ចាស់រោងបុណ្យប្តឹងឲ្យនគរបាលឃាត់ខ្លួនតែម្តង
ករណីធ្វើឲ្យខូចខាតដោយចេតនានេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ចំណុចភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះជាម្ចាស់ដើមបុណ្យ ឈ្មោះហឿង ហាត់ ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ រីឯជនសង្ស័យឈ្មោះស៊ឺន ថន ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្តាល។
ដោយឡែកវត្ថុតាងចាប់យកមាន ក្បាលម៉េក្រូបែកដោយជនសង្ស័យបោកចំនួន១។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅផ្ទះជនរងគ្រោះមានកម្មវិធីធ្វើបុណ្យស្រោចទឹកសងគុណឪពុកម្តាយហើយបានចាក់ភ្លេងពិណពាទ្យតាមធុងបាស់កំដរពិធីបុណ្យផង។
ពេលនោះជនសង្ស័យដែលមានទីលំនៅក្បែរនោះទំនងកំពុងសម្ងំជក់ថ្នាំញៀនហើយថ្លង់និងភ្លេងពិណពាទ្យដេកមិនលក់ ទើបខឹងដើរទៅយកក្បាលម៉េក្រូបោកចោលនិងដុតរោងបុណ្យចោលឆេះបានបន្តិចទើបចាស់ៗជួយពន្លត់ភ្លើងហើយរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តែម្តងចុះឃាត់ខ្លួនតែម្តង
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានជក់ថ្នាំញៀនរួចហើយចូលដេក ថ្លង់នឹងភ្លេងពិណពាទ្យបុណ្យផងដេកមិនលក់ទើបខ្លួនខឹងដើរទៅយកក្បាលម៉េក្រូបោកចោលនិងដុតរោងបុណ្យតែម្តងទៅ៕ សហការី


ចែករំលែក៖