ព័ត៌មានទាន់ហេតុការណ៍៖

ជើងខ្លាំងបាញ់នារីម្នាក់បាក់ភ្លៅនៅក្នុងក្លឹប «លុច្សសារី» ត្រូវតុលាការលើកជំនុំជម្រៈរសៀលនេះ

ចែករំលែក៖

ភ្នំពេញ៖ បើមិនមានការផ្លាស់ប្តូរពេលវេលាទេ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នេះ សាលាដំបូងរាជធានី នឹងចាប់ផ្តើមជំនុំជម្រះ លើសំណុំរឿងខ្មាន់កាំភ្លើង ដែលបាញ់នារីម្នាក់បាក់ភ្លៅនៅក្នុងក្លឹប «លុច្សសារី»ដែលជាកូនលោកស្រីអនុរដ្ឋលេខាធិការ ក្រសួងកិច្ចការ នារី ។

នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បើកសវនាការសំណុំរឿង ជនត្រូវចោទឈ្មោះ វីន សុក្របញ្ញា ករណីបើកការបាញ់ប្រហារ ក្នុងក្លឹបកំសាន្តលុច្សសារី ហើយបណ្តាលឲ្យនារីរូបស្រស់ម្នាក់ឈ្មោះ នឹម លីណា ភេទស្រី អាយុ២៩ឆ្នាំ រងរបួសបាក់ភ្លៅ។
បើតាមមន្ត្រីតុលាការបានអោយដឹងថា៖តុលាការនឹងចាប់ផ្តើម ដំណើរការលើកយកសំណុំរឿងបទឧក្រិដ្ឋនេះមកធ្វើការជំនុំជម្រះ គឺធ្វើឡើងបន្ទាប់ពីតុលាការ បានប្រកាសលើកពេលម្តងហើយម្តងទៀត ជាច្រើនលើករួចមកហើយ។ ខណៈសំណុំរឿងនេះកែបទចោទ ហើយប្រតិកម្មពីជនរងគ្រោះ និងមជ្ឈដ្ឋានរិៈគន់។
ករណីជនត្រូវចោទលើបទឧក្រិដ្ឋឈ្មោះ វីន សុក្រ បញ្ញានេះដែរ បើតាមប្រភពពីមន្ត្រីនគបាលការពារពន្ធនាគាររាជធានីភ្នំពេញ (PJ) ឯណោះវិញ ក៏គេរាយការណ៍ បានដឹងដែរថា ក្នុងកំឡុងពេលតុលាការ ចេញដីការបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ វិន សុបញ្ញា ដាក់ពន្ធនាគារ (PJ) ជនត្រូវចោទរូបនេះ មិនបានវិលទៅដេកគុកវិញទេ ដោយរូបគេសុំមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សី ពោលគឺនៅសម្ងំដេកតែក្នុងពេទ្យ។ ដែលគេសង្ស័យថា៖ មានភាពមិនប្រក្រតីនៃនីតិវិធីរបស់ចៅក្រមកាន់សំណុំរឿង។
គេនៅចាំបានថា កាលពីវេលាទាបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅមានករណីបាញ់ប្រហារមួយ បានកើតឡើងនៅក្នុងក្លឹបកម្សាន្តរាត្រីមួយ មានយីហោ «លុច្សសារី» ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥សង្កាត់បឹងរាំង ខណ្ឌដូនពេញ ររាជធានីភ្នំពេញ បង្កឡើងដោយជនត្រូវចោទឈ្មោះ វីន សុក្របញ្ញា បានបើកការបាញ់ប្រហារលើជនរងគ្រោះ ឈ្មោះ នឹម លីណា ភេទស្រី អាយុ២៩ឆ្នាំ បណ្ដាលឲ្យរងរបួសបាក់ភ្លៅ។
សូមបញ្ជាក់ថា លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើឈ្មោះ វីន សុក្របញ្ញា ពីបទប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
សំណុំរឿងមួយនេះ មានការតាមដានបំផុតពីមហាជនក្នុងសង្គម ខណៈអ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ជាកូនអ្នកធំ ប៉ុន្តែច្បាប់គឺច្បាប់ ៕

ដោយ៖ សហការី


ចែករំលែក៖