ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២០ ក្រោយពីទទួលបានព័ត៌មាន លោក អាំង សិរីពិសិដ្ឋ អភិបាលរង ខណ្ឌចំការមន រាជធានីភ្នំពេញ បានចុះពិនិត្យមើលការដ្ឋានសំណង់ ស្ថិតនៅតាមផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលប្រើរថយន្តស្ទូច និងរថយន្តបាញ់បេតុង បង្កការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ។
ក្នុងនោះលោក អាំង សិរីពិសិដ្ឋ បានសង្កត់ធ្ងន់ថា ការដ្ឋានសាងសង់សំណង់នេះ គឺជាការការពារមានធ្វើសំយ៉ាកកាត់ទទឹងផ្លូវមានក្ដារនិងសំណង់២ជាន់បាំងពីលើដើម្បីការពារគ្រោះថ្នាក់យថាហេតុដល់អ្នកដំណើរដែលឆ្លងកាត់ការដ្ឋាននេះ ។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋជិតខាង មិនមានប៉ះពាល់នោះទេ ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន ត្រូវរាយការណ៍ជាបន្ទាន់មកលោក នូវរាល់សំណង់ណាដែលបានរំខាន និងប៉ះពាល់ដល់ការរស់នៅនោះទេចំណែកការដ្ឋានអាជ្ញាធរចុះមកធ្វើការណែនាំមិនបានផ្អាកការដ្ឋានទេដោយមានច្បាប់សាងសង់ត្រឹមត្រូវគ្រាន់តែកែសម្រួលឡានស្ទួចនិងឡានបាញ់បេតុងត្រូវដូរផ្លាស់មកយប់វិញជៀសវាងកកស្ទះចរាចរណ៍លើដងផ្លូវ ហើយក៏អរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្ដល់ព័ត៍មានដល់អាជ្ញាធរសាលាសង្កាត់ឬមកសាលាខណ្ឌចំការមនក៏បានដែរ ៕ ស រស្មី