ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យប្រុស ស្រី ០៣នាក់ ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ វេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៣នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុចក្រុមទី១៧ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
១/ ឈ្មោះ គង់ ពិសី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិឫស្សី០១ ឃុំឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នក្រុមទី១៧ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ។
២/ឈ្មោះ រ៉ន រ៉ាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើតភូមិបែកអន្លុង ឃុំអក្សៈត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិ០៤ សង្កាត់០៤ ក្រុងសីហនុ។
៣/ឈ្មោះ គឹម យុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិជៀជ ឃុំត្រពាំងធ្លក ស្រុកកំចាយមា ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នក្រុមទី១៧ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ។
+ដកហូតវត្ថុតាងរួមមាន÷
១/ ម្សៅសថ្លា ចំនួន០២កញ្ចប់ ថ្លឹងទាំងសម្បក០,៣៥ក្រាម
២/ ទូរស័ព្ទ ចំនួន០២គ្រឿង
៣/ ដបជក់ ចំនួន០១
៤/ ដែកកេះ ចំនួន០១។ ដោយ៖ឆ្លាម សមុទ្រ

ចែករំលែក៖