ព័ត៌មានទាន់ហេតុការណ៍៖

ពិតទេ ៖ Ronaldo ព្រមព្រៀង​ដើរ​ចូល​ក្លិប​របស់ David Beckham

ចែករំលែក៖

កីឡាករ Cristiano Ronaldo ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លិប Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​សម្រេច​ចិត្ត​រួច​ជា​ស្រេច​ថា​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លិប Inter Maimi របស់​វីរបុរសអង់គ្លេសគឺលោក David Beckham នៅ​រដូវ​កាលក្រោយ​ ។
ខ្សែប្រយុទ្ធ​វ័យ៣៥ ឆ្នាំ ដែល​រក​បាន ២១ គ្រាប់​នៅ Serie A ​រដូវ​កាល​នេះ ហើយ​សេសសល់​កុងត្រា​ដល់​បញ្ចប់​រដូវ​កាល ២០២១-២២ ក្តី ប៉ុន្តែ​រូប​លោក​គិត​ចង់​ចាកចេញ​ត្រឹម​ឆ្នាំ​បន្ទាប់​ពោល​គឺ​រដូវ​ក្តៅ​បញ្ចប់​រដូវ​កាល ២០២០-២០២១ នឹង​ ​ផ្លាស់ចេញ​ទៅ​កាន់​លីកកំពូលអាមេរិក MLS ហើយ។ នេះបើយោង​តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ។
សារព័ត៌មានដដែលផ្សារថា ​ភាគរយ​នៃ​ការ​ផ្លាស់ចេញ​នេះនឹង​កាន់​តែ​ខ្ពស់​ឡើង​ថែម​ទៀត ប្រសិន​បើក្លិប​ Juventus បរាជ័យ​ក្នុង​ការ​ដណ្តើម​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League ដែល​កីឡាកររូបនេះខកខាន​ឈ្នះ​​កាលពីនៅក្លិប​ចាស់ Real Madrid អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ៕ ដោយ៖ភិរក្ស


ចែករំលែក៖