ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល រកឃើញវិជ្ជាមានវីរុសកូវីដ១៩ ចំនួន៩នាក់ ជាករណីបន្ថែមថ្មី សរុបដល់៣៣នាក់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី ការរកឃើញ ០៦ ករណីថ្មីបន្ថែមទៀត ជាបុរសជនជាតិខ្មែរឥស្លាម ដែលវិលត្រឡប់ពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេសុី និង០៣ ករណីថ្មី ជាបុរសជនជាតិម៉ាឡេសុី វិជ្ជមានវីរុសកូវីដ១៩។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ ១-មាននៅខេត្តសៀមរាប ១ករណី. ២-មាននៅរាជធានីភ្នំពេញ ២ករណី, ៣-មាននៅខេត្តកំពង់ឆ្នាំង ១ករណី, ៤-មាននៅខេត្តកែប ៣ករណី, ៥-មានខេត្តកោះកុង ១ករណី និង៦-មាននៅខេត្តត្បូងឃ្មុំ ១ករណី ។
សូមបញ្ជាក់ថា៖ មកទល់ពេលនេះរកឃើញ ករណីកូវីដ ថ្មី៩ករណី ថែមទៀត ដែលធ្វើ ឱ្យចំនួន អ្នក ឆ្លងនៅកម្ពុជាកើន ដល់៣៣នាក់។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖


ចែករំលែក៖