ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ៖ អ្នកកាសែតមិនអាចជាប់គុកបានទេ បើហ្វេសប៊ុកបង្ហោះហើយអាចជាប់គុកបានភ្លាម ការបញ្ចេញមតិខុសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្ការ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្លែងថា ព័ត៌មានសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់ សម័យនេះ មនុស្សម្នាក់ គឺវិទ្យុ១ មនុស្សម្នាក់គឺទូរទស្សន៍១។ មានគេសួរហេតុអ្វីក្រសួងព័ត៌មានឲ្យសិទ្ធចេញច្បាប់គេផ្សាយច្រើនម្លេះ ហើយអ្នកបង្ហោះ(ហ្វេសប៊ុក)ជាអ្នកកាសែតដែរឬ កន្លងមកលោកបានពន្យល់ម្ដងរួចមកហើយ អ្នកកាសែត គឺជាកាសែតបោះពុម្ព វិទ្យុ និងទូរទស្សន៍ ច្បាប់មានហើយកំណត់ថា អ្នកកាសែតមិនអាចជាប់គុកបានទេ កាលណាគេសរសេរសម្ដែងមតិរបស់គេ ហើយក៏មិនអាចប្ដឹងអ្នកកាសែតបានដែរ «អ្នកសរសេរ» លើកលែងតែប្តឹងចាងហ្វាងកាផ្សាយ នាយកវិទ្យុ នាយកទូរទស្សន៍ ។ ពីព្រោះអ្នកសរសេរ បើអត់មានចាងហ្វាង នាយក អនុញ្ញាតអោយផ្សាយធ្វើម្តេចអ្នកសរសេរហ៊ានចេញផ្សាយ។
ចំណែកអ្នកបង្ហោះ(ហ្វេសប៊ុក)បង្ហោះហើយអាចជាប់គុកភ្លាម រាល់ការចេញមតិមិនមានច្បាប់ជាគោល។
ខាងនេះជាប្រសាសន៍ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសាលប្រជុំនៃសាលាខេត្តពោធិ៍សាត់ នៃពិធីប្រកាសលោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានថ្មី ខណៈលោក ឡាយ ចេងលៀង ប្រធានមន្ទីរព័ត៌មានចាស់ចូលនិវត្តន៍ ៕ដោយ៖ បុឹម ពិន


ចែករំលែក៖