ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញយកសត្វជ្រូកងាប់៤បាវដុតនិងកប់ចោលនៅស្រុកកំពង់រោទ៏

ចែករំលែក៖

ខេត្តស្វាយរៀង៖ សត្វជ្រូកងាប់៤បាវត្រូវបានសមត្ថកិច្ចជំនាញទំលាក់កប់និងដុតកំទេចចោលនិងបានអបរំដល់ម្ចាស់ផ្ទះស្តុកជ្រូកអោយលាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ។
ការត្រួតពិនិត្យនិងដុតកំទេចជ្រូកងាប់ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពោធិ៍ក្រូច ឃុំបន្ទាយក្រាំងស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។
បើតាមអាជ្ញាធរមូលដ្ឋានស្រុកបានអោយដឹងថាដោយទទួលបានការណែនាំ និងចាត់អោយចុះត្រួតពិនិត្យជាបន្ទាន់ពីសំណាក់ លោកអភិបាលនៃគណៈអភិបាលស្រុកលោកនាយករងរដ្ឋបាលសាលាស្រុកបានចុះទៅពិនិត្យតាមទីតាំងដូចខាងក្រោម:
នៅទីតាំងប្រឡាយបណ្ដែតស្ថិតនៅភូមិប្រចន្រ្ទា នឹងនៅផ្ទះលោក សៅ ប្រុស ភេទប្រុសអយុ៥១ឆ្នាំ នៅភូមិពោធិ៍ក្រូច ឃុំបន្ទាយក្រាំងស្រុកកំពង់រោទ៏និង ក្រុមការងារបានសហការណ៍ជាមួយ លោកអនុប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀងបានចុះទៅពិនិត្យដល់ទីតាំងការទំលាក់ចោលជ្រូកងាប់។
ប្រភពបន្តថាជ្រូកងាប់នេះមានចំនួប៤បាវ ហើយក៏បានធ្វើការដុតនឹងកប់ចោល ព្រមទាំងហៅធ្វើការអប់រំណែនាំដល់ម្ចាស់ផ្ទះស្តុកជ្រូក អោយធ្វើការសម្អាត បាញ់ថ្នាំសម្លាប់មេរោគប្រភេទ(TH.4) ជាប្រចាំ
ព្រមទាំងធ្វើកំណត់ហេតុនឹងកិច្ចសន្យាដើម្បីទុកជាឯកសារនៅថ្ងៃក្រោយផងដែរ ។ យឹម សុថាន

ចែករំលែក៖