ភ្នំពេញ ផ្ទះល្វែងប្រជាពលរដ្ឋជាន់ទីមួ យត្រូវបានអគ្គិភ័យឆាបឆេះបណ្ដា លមកពីផ្ទុះកំប៉ុងហ្គាលក្នុងបន្ទប់ដេកឆេះរាលដាលដល់ពូក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅ សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គី ភ័យចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០ នៅចំណុចផ្ទះល្វែងលេខអូ ០១១ ផ្លូវលេខ ៤១២ ភូមិ១៣ ក្រុម ៧៦ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំ ការមន រាជធានីភ្នំពេញ។
តាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹ ងថាមុនកើតហេតុឮសំឡេងផ្ទុះកំប៉ុ ងហ្គាលក្នុងបន្ទប់ដេកជាន់ទី១ហើ យក៏បានគ្នាចូលទៅមើលឃើញមានអណ្តា តភ្លើងឆាបឆេះរាលដាលដល់ពូកយ៉ា ងសន្ធោរសន្ធៅធ្វើឲ្យមានកាឆោឡោ លនិងរភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនាំគ្នាយកបំពង់ ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំ ពង់នឹងបានរាយការជូនទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះ មកអន្តរាគមន៍ចំនួន៤គ្រឿងបាញ់ទឹ កអស់ចំនួន១ឡានប្រើពេលវេលាអស់រយៈ ពេលជិតកន្លះម៉ោងទើបអគ្គិភ័យបា នរលត់ទៅវិញជាស្ថាពរ នៅថ្ងៃដដែល។
សមត្ថកិច្ចបានបញ្ជាក់ថាចំពោះ ករណីអគ្គីភ័យខាងលើនេះគឺរងការខូ ចខាតសម្ភារៈមួយចំនួន តែមិនបង្កឲ្យមានអ្នករងរបួសក្នុ ងហេតុការណ៍នេះទេ៕សុខាសែនជ័យ