ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសុីម៉ង់ត៍បុករថយន្តបែនដឹកដីបើក​បត់ឆ្លងផ្លូវក្រឡាប់ផ្ងារជើង

ចែករំលែក៖

​ភ្នំពេញ​ ៖​ ររថយន្តបែនដឹកដីបើកបត់ឆ្លងផ្លូវត្រូវរថយន្តក្រឡុកសុីម៉ង់ត៍បុកក្រឡាប់ផ្ងាជើងចាក់សុីម៉ង់​ពេញផ្លូវ​ ​ហេតុការណ៍គ្រោះចរាចរនេះ​បានកើតឡើងកាលពីម៉ោង០៧និង​២០​នាទីយប់​ ថ្ងៃទី១៧​ ខែមីនា​ឆ្នាំ​២០២០​ នៅតាម​បណ្ដោយផ្លូវជាតិលេខ១​ ស្ថិតក្នុងសង្កាត់​និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

​ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃេីញរថយន្តម៉ាក​ ហុីយ៉ាន់ដាយ​ ប្រភេទបែនដឹកដី​ ពាក់ស្លាកលេខ​ភ្នំពេញ​ 3D-4292 បើកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមផ្លូវជាតិលេខ១​ ក្នុងទិសដៅពីកេីត​ទៅលិច​ ខណៈមកដល់ចំណុចកេីតហេតុបានបត់ឆ្វេងឆ្លងផ្លូវ​ ស្របពេលដែលរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងទៀត​ ធ្វេីដំណេីរ​មកពីក្រោយ​ ក្នុងល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់បានជ្រុលបុករថយន្តបែនដឹកដីចំប្រឆិតពីមុខពេញទំហឹង​ បណ្ដាលឲ្យរថយន្តក្រឡុកសុីម៉ងុត៍ក្រឡាប់ផ្ងារជេីងច្រង៉ាង​ចាក់​បេតុងចោលពេញលេីផ្លូវ សំណាងល្អមិនបណ្ដាលឲ្យមនុស្សណាម្នាក់​រងរបួសទេ ។

​បន្ទាប់ពកេីតហេតុសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅ​រក្សាទុកនៅការិយាល័យចរាចរផ្លូវគោក​ រាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕ជ្រោយពេជ្រ


ចែករំលែក៖